CPP,CYP៖ រដ្ឋាភិបាលមានភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ ថ្ងៃបើកសវនាការសំណុំរឿងលោកកឹមសុខា

14-01-2020 4:36 pm 943

សំណុំរឿងរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ដែលជាប់ចោទពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»។ ថ្ងៃបើកសវនាការនេះ រដ្ឋាភិបាលបានត្រៀមកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសនៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញតែម្ដង។

ទាក់ទងនឹងវិធានការនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា(CPP) និងប្រធានគណបក្សយុវជនកម្ពុជា(CYP) បានលើកឡើង ថា រដ្ឋាភិបាលមានតួនាទីភារកិច្ច ការពារសន្តិសុខសណ្ដាប់ធ្នាប់ ថ្ងៃបើកសវនាការសំណុំរឿងលោកកឹមសុខា អតីតប្រធាននៃអតីតគណបក្សប្រឆាំងរូបនេះ។ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នេះ ក៏ដើម្បីធ្វើយ៉ាងណាកុំឲ្យមានឥទ្ធិពលណាមួយ ទៅលើការសម្រេចរបស់តុលាការដែរ។

រីឯលោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ បានឲ្យដឹង ថា រូបលោកមិនបានចូលរួមស្ដាប់សវនាការសំណុំរឿងលោកកឹម សុខានោះទេ ដោយសារតែចំនួនអ្នកចូលរួមស្ដាប់មានកំណត់ ហើយមកដល់ពេលនេះចំនួនអ្នកចូលរួមស្ដាប់ក៏មានគ្រប់ចំនួនហើយដែរ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត