វាលស្មៅ​ប្រាសាទ​អង្គរ​នឹង​មាន​ភាព​បៃតង​ខួបប្រាំងខួបវស្សា​ក្នុង​ឆ្នាំ​២០២០

14-01-2020 3:42 pm 246

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​នៅ​ឆ្នាំ​២០២០ នេះ បរិវេណ​វាលស្មៅ​នៅ​ប្រាសាទអង្គរវត្ត​នឹង​មាន​ភាព​បៃតង​ខួបប្រាំងខួបវស្សា​។ បើ​តាម​ការសរសេ​រ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​អាជ្ញាធ​រ​ជាតិ​អប្សរា បានឲ្យដឹង​ថា​ខ្លួន​កំពុង​យកចិត្តទុកដាក់ កែលម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដោយ​ចាប់ផ្តើម​ពី​ការដាំ​ស្មៅ​, កូនឈើ​, ផ្កា​ព្រៃ​, ជួសជុល​ផ្លូវ និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ​ទាំង​ខួបប្រាំងខួបវស្សា​។ 

​សម្រាប់​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាល​ស្មៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ដែល​នឹង​ធ្វើការ​ស្រោច​ស្មៅ​ឲ្យមាន​ភាពបៃត​ងទាំង​ខួបប្រាំងខួបវស្សា ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅក្នុង​ឆ្នាំ​២០២០ នេះ​។ 

លើសពីនេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ឲ្យមាន​មណ្ឌល​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ ការរៀបចំ​ចំណត​ត្រឹមត្រូវ ពិសេស​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ការដាំ​កូនឈើ​ឡើងវិញ កែលម្អ​បរិស្ថាន​នៅ​ទីនោះ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​

ព័ត៌មានផ្សេងទៀត