​លោក​ហេង សួរថា​​គម្រោង​វិសោធនកម្ម​ច្បាប់​​ការងារ​ជាថ្មី​មិន​បះ​ពាល់​ប្រយោជន៍​កម្មករ​ទេ​​

14-01-2020 12:06 pm 1568
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ បាន​អះអាងថា គម្រោង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ជាថ្មីទៀត ដើម្បី​កែប្រែ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​វេន​យប់​ពី​១៣០​ភាគរយ មក​នៅត្រឹម​១០០​ភាគរយ ឲ្យ​ដូច​កម្មករ​ធ្វើការ​វេន​ថ្ងៃ គឹ​មិន​ធ្វើឱ្យ​ខាតបង់​អត្ថប្រយោជន៍រ​បស់​កម្មករ ដូច​អ្វីដែល​សហជីព​កម្មករ​មួយចំនួន ព្រួយបារម្ភ​ទេ ហើយ​គម្រោង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ ក៏​គ្មាន​ជាប់​ពាក់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​ព្រមាន​ផ្ដាច់​ពី​កម្ពុជា​នោះដែរ​។

​លោក ហេង សួង អ្នកនាំពាក្យ​ក្រសួង និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា គម្រោង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ជាថ្មីទៀត ដើម្បី​កែប្រែ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​វេន​យប់​ពី​១៣០​ភាគរយ មក​នៅត្រឹម​១០០​ភាគរយ ឲ្យ​ដូច​កម្មករ​ធ្វើការ​វេន​ថ្ងៃ គឹ​មិន​ធ្វើឱ្យ​ខាតបង់​អត្ថប្រយោជន៍រ​បស់​កម្មករ ដូច​អ្វីដែល​សហជីព​កម្មករ​មួយចំនួន ព្រួយបារម្ភ​ទេ​។ លោក​បញ្ជាក់​បន្ថែមថា ការកែប្រែ​ច្បាប់​នេះ គឺ​សម្រាប់តែ​រោងចក្រ ឬ​សហគ្រាស​ថ្មី​ទាំងឡាយណា ដែល​បើក​ដំណើរការ​២៤​ម៉ោង​លើ​២៤​ម៉ោង តែប៉ុណ្ណោះ​។ ចំណែក​រោងចក្រ​សហគ្រាស កំពុងដំណើរការ​ស្រាប់ គឺ​នៅ​បន្ត​អនុវត្តតាម​លក្ខខណ្ឌ​ចាស់​ដដែល ហើយ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ ក៏​គ្មាន​ជាប់​ពាក់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​ព្រមាន​ផ្ដាច់​ពី​កម្ពុជា​នោះដែរ​…………

​សំឡេង​លោក​ហេង សួរ​៖

​យ៉ាងណាក៏ដោយ​បើតាម​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​មិន​គាំទ្រ​ចំពោះ​គម្រោង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ជាថ្មីទៀត​នោះទេ ដោយ​លោក​យល់ថា បើ​ច្បាប់​នេះ​ត្រូវបាន​វិសោធនកម្ម នឹង​ធ្វើឱ្យ​ខូចប្រយោជន៍​កម្មករនិយោជិត​។ លោក​បាន​អះអាងថា វិសោធនកម្ម​ច្បាប់​នេះ​ទៀតសោធ គឺធ្វើឡើង​ទៅតាម​ការចង់​បាន​របស់​ភាគី​និយោជក​ឬ​ក្រុម​ថៅកែ ដើម្បី​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ការវិនិយោគ ទប់ទល់​នឹង​ហា​នី​ភ័យ​ណាមួយ​កើតឡើង ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ត្រូវបាន​ព្យួរ​…………

​សំឡេង​លោក​វ៉ន ពៅ​៖ 

​សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោង​ធ្វើ​វិសោធកម្ម​ច្បាប់ ស្តីពី​ការងារ​ជាថ្មីទៀត ដើម្បី​កែប្រែ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​វេន​យប់​ពី​១៣០​ភាគរយ មក​នៅត្រឹម​១០០​ភាគរយ ឲ្យ​ដូច​កម្មករ​ធ្វើការ​វេន​ថ្ងៃ​ដែរ គឺ​សម្រាប់តែ​រោងចក្រ ឬ​សហគ្រាស​ថ្មី​ទាំងឡាយណា ដែល​បើក​ដំណើរការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ចំណែក​រោងចក្រ​សហគ្រាស កំពុងដំណើរការ​ស្រាប់ គឺ​នៅ​បន្ត​អនុវត្តតាម​លក្ខខណ្ឌ​ចាស់​ដដែល​។ លើសពីនេះ​ទៀត​ក្រសួង ក៏​គ្រោង​លុបចោល​ការលើក​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ដែល​ត្រូវ​ឈប់​ចំ​ថ្ងៃអាទិត្យ​នោះ​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត