មនុស្ស​រាប់ពាន់​នាក់​​ជម្លៀសខ្លួន​​ដោយសារ​​បន្ទុះ​ភ្នំភ្លើង​​នៅ​ហ្វីលីពីន​

14-01-2020 11:46 am 349
រូបភាព​ប្រជាជន​កំពុងជម្លៀសខ្លួន

​ភ្នំភ្លើង​តា​អាល់​(Taal)​នៅ​ហ្វីលីពីន​បានចាប់ផ្ដើម​មាន​ចលនា​កាលពី​ថ្ងៃអាទិត្យ ដោយបាន​ផ្លុំ​ផ្សែង​និង​ព្រួស​ផេះ​ឡើង​ទៅលើ​អាកាស​ឡោមព័ទ្ធ​តំបន់​ជុំវិញ​នោះ​។ កាលពី​ថ្ងៃ​ចន្ទ​ភាពចលាចល​ក៏​កើតឡើង​កាន់តែខ្លាំង ទាំង​ប្រជាជន​រស់នៅក្នុង​តំបន់​និង​អ្នកទេសចរ​នាំគ្នា​ជម្លៀសចេញ​ជា​បណ្ដើរៗ ហើយ​អាជ្ញាធរ​បាន​ប្រកាស​អាសន្នឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័​ត្ន​។ អាជ្ញាធរ​បាន​ព្រមាន​ថា​បន្ទុះ​ភ្នំភ្លើង​នេះ​អាច​បង្ក​ជា​រលក​ស៊ូណាមិ​នៅក្នុង​បឹង​ក្បែរៗ​ភ្នំភ្លើង​ផងដែរ​។ គិត​ត្រឹម​ពេលនេះ​មនុស្ស​ជាង​២៤,០០០​នាក់​ហើយ​បាន​ជម្លៀស​ខ្លួន ជើងហោះហើរ​ជាង​៥០០​ជើង​ត្រូវ​លុបចោល​កាលពី​ថ្ងៃអាទិត្យ សាលារៀន​ជាច្រើន​ត្រូវ​បិទទ្វារ ខណៈ​ភ្នំភ្លើង​តា​អាល់​កំពុង​បន្ដ​មាន​ចលនា​។ ទាហាន​និង​ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ជួយ​សម្រួល​ដល់​ការជម្លៀស​ខ្លួន​របស់​ប្រជាជន​។​

​សូមបញ្ជាក់ថា ភ្នំភ្លើង​តា​អាល់​គឺជា​ភ្នំភ្លើង​មួយ​ស្ថិតក្នុង​ចំណោម​ភ្នំភ្លើង​ដែលមាន​សកម្មភាព​តិច​បំផុត​ក្នុង​លោក ប៉ុន្ដែ​ជា​ភ្នំភ្លើង​មាន​សកម្មភាព​ខ្លាំង​បំផុត​ទី​ពីរ​នៅ​ហ្វីលីពីន​ដោយ​ធ្លាប់បាន​ផ្ទុះ​៣៤​លើក​មកហើយ​។ ភ្នំភ្លើង​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគខាងត្បូង​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន​៕

 

ព័ត៌មានផ្សេងទៀត