លោក​ហ៊ុន សែន នឹង​ជួប​អ្នកសារព័ត៌មាន​ទូទាំងប្រទេស​នៅថ្ងៃនេះ​

14-01-2020 11:05 am 113

​កិច្ច​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយនឹង​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ជា​កិច្ច​ជំនួប​លើក​ទី​៤ ដែល​នឹង​មាន​វត្តមាន​អ្នកសារព័ត៌មាន​ប្រមាណ​៥០០០​នាក់ ចូលរួម​។ 

​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង អ្នកកាសែត​ត្រូវបាន​គេ​វាយតម្លៃ​ថា​នេះ​គឺជា​ការផ្តល់​តម្លៃ និង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។​

​លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សម្រាប់​កិច្ច​ជំនួប​លើក​នេះ ខុសប្លែក​ពី​លើក​មុនៗ​បន្ដិច​។ ខុសប្លែក​ដោយសារ នឹង​មាន​ការអញ្ជើញ​ចូលរួម ពី​រដ្ឋមន្ដ្រី​គ្រប់​ក្រសួង និង សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​ឲ្យបាន​ស្គាល់​គ្នា​រវាង​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន ជាមួយ​អ្នកសារព័ត៌មាន​៕ 

 ពាក្យគន្លឹះ  លោកហ៊ុនសែនអ្នកកាសែត

ព័ត៌មានផ្សេងទៀត