លោក​ឃួង​ស្រេង​​៖ខណ្ឌ​ទាំង​១៤​ត្រូវតែ​ពង្រឹង​កិច្ចការពារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​​

14-01-2020 10:58 am 142

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤​ពង្រឹង​កិច្ចការពា​ររ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋា ន​ឲ្យបាន​ល្អ ខណៈ​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែច្រើន​។ ការជំរុញ​នេះ ធ្វើឡើង​នៅ​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០២ ក្នុង​កិច្ចប្រជុំ​គណៈ បញ្ជា​ការឯកភាព​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​រាជធានី មន្ទីរ​អង្គភាព​ជំ នា​ញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ បាន​ផ្តោត​សំខាន់​លើ​ការ​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង គ្រឿង​ស្រវឹង​គ្រឿងញៀន​ខុសច្បាប់​ក្នុង រាជធានី​ភ្នំពេញ និង​ជាពិសេស​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។​

​ជាមួយគ្នា​នោះ លោក​ឃួង ស្រេង ក៏បាន​ធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធ​រខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ទៅលើ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​រដ្ឋ​ឲ្យបាន​ល្អ ការបង្ក្រាប​ល្បែងស៊ីសង និង​ការបង្ក្រាប​ទៅលើ​គ្រឿងញៀន ដែលជា​បញ្ហា​ដ៏​ធំ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ឲ្យខាងតែបាន​។ លោក​ថា បញ្ហា​ល្បែងស៊ីសង​ជា​ដើមចម​បង្កឲ្យមាន​អសន្តិសុខ​នៅ​ក្នុងសង្គ​ម ដែល​ត្រូវ​រួមគ្នា​ដើម្បី​បង្ក្រាប ហើយ​ត្រូវ​ប្តេជ្ញា​ធ្វើ​យ៉ាងណាឲ្យ​ល្បែងស៊ីសង​មានការ​ថមថយ នឹង​ឈានទៅដល់​ការលុបបំបាត់​ទាំងស្រុង​៕

 

ព័ត៌មានផ្សេងទៀត