សត្វស្លាប៣៤​​ប្រភេទ​​​ប្រមាណ៩០០ក្បាល​​​ មានវត្តមានក្នុង​​​តំបន់រ៉ាមសារស្ទឹងសែន

14-01-2020 10:02 am 299

 ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ការធ្វើជំរឿនសត្វស្លាបអាស៊ីលើកដំបូងក្នុងតំបន់រ៉ាមសារស្ទឹងសែន សកម្មភាពនេះដឹកនាំដោយក្រុមការងារអង្គការ BirdLife ដោយសហការជាមួយក្រុមឩទ្យានុរក្សប្រចាំការក្នុងតំបន់ដោយប្រើរយៈពេលប្រមាណ ៨ម៉ោង ។ សត្វស្លាបចំនួន ៣៤ប្រភេទត្រូវបានប្រទះឃើញ ក្នុងនោះរួមមាន៖ សត្វត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ៩០០ ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។ ដើមឆ្នាំ២០២០ នេះតំបន់ហាក់អាចទាក់ទាញប្រភេទសត្វស្លាបបានច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមការងារក្នុងការបន្តការអង្កេតតាមដានបន្ថែមទៀត។

ចំណែកការល្បាតប្រចាំខែរបស់ឧទ្យានុរក្សនៅតំបន់ការពារទេសភាពអន្លង់ព្រីងដោយ រហូតមកដល់ ពេលនេះសត្វក្រៀលមានវត្តមាននៅតំបន់នេះចំនួន៨៩ក្បាល ដោយឡែកទេសចរណ៍ក៏បានមកទស្សនាសត្វកម្រនេះផងដែរ៕ 

ព័ត៌មានផ្សេងទៀត