ខេត្ត​ចំនួន​៥​នឹង​ចុះ​ត្រជាក់​ដល់​១៧​​អង្សា​សេ​ចាប់ពី​ថ្ងៃទី​១៥-១៧​ខែ​មករា​​

14-01-2020 8:46 am 534

ដោយសារតែ​ជ្រលង​សម្ពាធ​ខ្ពស់ នឹង​រំកិល​ចុះ​មកក្រោម ជាមួយនឹង​ខ្យល់មូសុង​ឦសាន មាន​ឥទ្ធិពល​បង្គួ​រលើ​ប្រទេស​កម្ពុជា​។ ក្នុងនោះ​បណ្តាលឲ្យ​ខេត្ត​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ ចាប់ពី​ថ្ងៃទី​១៥-១៧​ខែ​មករា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​ដែល​ស្ថានភាព​បែបនេះ ធ្វើឲ្យ​៖ ចាប់ពី​ថ្ងៃទី​១៥-១៧ ខែ​មករា បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌល​គី​រី និង​ប៉ៃលិន មាន​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​នៅ​ពេលព្រឹក ដោយ​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-២០​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣២​អង្សា​សេ​។ រីឯ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២​អង្សា​សេ ចំណែក​នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣​អង្សា​សេ​៕

ព័ត៌មានផ្សេងទៀត