ម្តាយ​ពេជ្រ​សូ​លីកា សារភាពថា​ពិតជា​បានសម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​មែន​

13-01-2020 6:05 pm 1372

​ក្រោយពី​សមត្ថកិច្ច បាន​ស្រាវជ្រាវ​វែកមុខ​ឃាតករ ដែល​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់ នៅក្នុង​បុរី​មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២០​រួចមក គឺ​រកឃើញថា​ជា​ម្ដាយបង្កើត​របស់​តារាចម្រៀង​ពេជ្រ សូ​លីកា​។ យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែម​ករានេះ សមត្ថកិច្ច បានឲ្យ​ជនសង្ស័យ​ធ្វើ​ត្រា​ប់ពីសកម្មភាព ដែល​បានសម្លាប់​ជនរងគ្រោះ​។ 

​បើតាម​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ​ស៊ិន ស្រី​នាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែលជា​ម្តាយ​របស់​តារាចម្រៀង ពេជ្រ សូ​លីកា​។ ចំណែក ជនរងគ្រោះ​មានឈ្មោះ​ងិន សុខលី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ដែល​បច្ចុប្បន្ន​រស់នៅក្នុង​សង្កាត់ ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ 

​គួរ​បញ្ជាក់ថា​ក្នុងករណី​ឃាតកម្ម​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២០ នៅក្នុង​បុរី​វីឡា​ថោ​ន ស្ថិតក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ 

តាម​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ​ជា​ភេទ​ទី​បី ស្រី​ស្រទ្បា​ញ់​ស្រី និង​មានរ​បរជា​អ្នក​ចង​ការប្រាក់​។ ជនរងគ្រោះ ធ្លាប់មាន​ទំនាក់ទំនង ជាមួយនឹង​ស្ត្រី​សង្ស័យ​ខាងលើ ជា​យូរ​មកហើយ ដោយ​លួច​ទាក់ទង​គ្នា​ស្ងាត់ៗ លាក់​មិនឲ្យ​គ្រួសា​រដឹង​។ ជនរងគ្រោះ មិនដែល​ធ្លាប់​បាត់​ចេញពី​ផ្ទះមួយ​យប់​ទល់​ភ្លឺ​ម្តងណា​ទ្បើយ ហើយ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២០ ជនរងគ្រោះ បាន​បាត់​ដំណឹង​តេ​ទូរស័ព្ទ​ចូល តែ​មិន​លើក ទើប​ធ្វើឲ្យ​សាច់ញាតិ​ឆ្ងល់ និង​មាន​ការបារម្ភ​។ 

​លុះដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២០ ស្រាប់តែ​ក្រុមគ្រួសារ​សាច់ញាតិ បាន​លេចឮ​ដំណឹង​តាម​ទូរស័ព្ទ​ត​គ្នា​ថា ជនរងគ្រោះ បាន​ស្លាប់​នៅ​ផ្ទះកើតហេតុ​ខាងលើ ដោយ​មិនដឹង​មូលហេតុ​គ្រាន់តែ​ឬ​ដំណឹង​បែបនេះ ពួកគាត់​ជា​សាច់ញាតិ បាននាំគ្នា​ទៅដល់​ទីតាំង​កើតហេតុ ។ 

​ភ្លាមៗ​នោះ​ពួកគាត់​ជា​សាច់ញាតិ មិន​អស់ចិត្ត ក៏​សុំឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ចុះទៅ​កន្លែង​កើត ដើម្បី​ធ្វើ​កោសល្យវិច័យ​។ បន្ទាប់ពី​ខាង​ជំនាញ​ត្រួតពិនិត្យ​រួច បាន​រកឃើញ​ស្លាកស្នាម​ជាង​១០​កន្លែង នៅលើ​ខ្លួន​សព បាន​បញ្ជាក់ថា សព​ជន​ង​គ្រោះ គឺ​ស្លាប់​ដោយសារ​ផ្ទប់​ដង្ហើម (​ជា​អំពើ​ឃាតកម្ម​) ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ជនដៃដល់ យកទៅ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែ​ក្រោម​តែម្ដង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​ជនដៃដល់ បាន​សារភាពថា រូបគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន​។ ចំណែក​សព ក្រោយ​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ប្រគល់ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ថ្វាយបង្គុំ​ខណ្ឌ​៧​មករា​៕


ព័ត៌មានផ្សេងទៀត