ខេត្ត​ព្រះសីហនុ មិន​អនុញ្ញាតឱ្យ​បន្ត​លក់ដូរ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​និង​ឆ្នេរ​អូរត្រេះ​ទៀតឡើយ​

13-01-2020 5:20 pm 184

​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ស្នើសុំ​កិច្ចសហការ​ពី​បងប្អូន​ប្រជា​ពលរដ្ធ​ដែល​កំពុង​បន្តលក់​ដូរនៅ​លើ​ឆ្នេរ​អូរត្រេះ (​អូរត្រេះ ១ និង​អូរត្រេះ​២) ត្រូវតែ​រុះរើ​តូប រោង និង​ស្តង់​លក់ដូរ​របស់ខ្លួន ។ 

​រដ្ឋបាលខេត្ត​នឹងមិន​អនុញ្ញាតឱ្យ​បងប្អូន​បន្ត​លក់ដូរ​នៅលើ​ឆ្នេរ​អូរ​ឈើទាល (​អតីត​អា​រី​ស្តុន​) និង​ឆ្នេរ​អូរត្រេះ (​អូរត្រេះ​១ និង​អូរត្រេះ​២) តទៅ​ទៀតឡើយ ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ​រៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អ​សោភ័ណភាព​ឆ្នេរ រក្សាទុក​ជា​ឆ្នេរ​សាធារណៈ និង​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មក​ទស្សនា​កម្សាន្ត​។​

​គួរ​បញ្ជាក់ដែរថា ក្នុងករណី​បងប្អូន​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង នេះ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារៈ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ​។​

ព័ត៌មានផ្សេងទៀត