ពេញ​មួយឆ្នាំ​២០១៩​៖​មនុស្ស​ស្លាប់​និង​របួស​ជាង​៨​ពាន់​នាក់​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​

13-01-2020 4:18 pm 357

​យ៉ាងហោចណាស់​មនុស្ស​១,៩៨១​នាក់​បាន​បាត់​បង់ជីវិត និង​៦,១៤១​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទូទាំងប្រទេស ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ព្រំ វន្ថា ប្រធាន​នាយក​រដ្ឋា​ន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​លោក​ព្រំ វន្ថា បានបញ្ជាក់​បន្ថែមថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​៤,១២១​លើក​នេះ គឺ​រាជធានី​ភ្នំពេញ​មាន​គ្រោះថ្នាក់​កើតឡើង​ច្រើនជាង​បណ្តា​ខេត្ត ...

​សំឡេង​លោក​ព្រំ វន្ថា​៖

ព័ត៌មានផ្សេងទៀត