ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថាន​កើន​ដល់​១៥​នាក់​ហើយ​

13-01-2020 11:51 am 369

​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក​នៅ​ខេត្ត Balochistan ប្រទេស​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់​ចំនួន ១៥​នាក់​ហើយ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២០ មកទល់ពេលនេះ ។​

​ទាក់ទង​ទៅនឹង​ការវាយប្រហារ​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ហើយ​ថា ខ្លួន​ពិតជា​បាន​តម្រង់​គោលដៅ​វាយប្រហារ​ទៅលើ​វិហារ​អ៊ីស្លាម ខណៈ​អ៊ីស្លាមសាសនិក​កំពុង​ធ្វើ​នូវ​សិក្ខាសាលា​ឈ្មោះថា « អា​ហ្វ​ហ្គានី​ស្ថានតា​លីបង់ » នេះ​ពិតមែន​។​

​បើតាម​សម្ដី​របស់​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​និយាយថា « ការវាយប្រហារ​នេះដែរ​ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រើប្រាស់​គ្រាប់បែក​កែឆ្នៃ ដើម្បី​កម្ទេច​វិហារ​អ៊ីស្លាម​ដែលមាន​មនុស្ស​កំពុង​ធ្វើការ​អធិដ្ឋាន​នៅក្នុង​នោះ​ប្រមាណ​ជាង ៣០​នាក់​។ យ៉ាងណាមិញ​ការវាយប្រហារ​នេះ​ជា​ករណី​ទី​២ បន្ទាប់​ពី​ករណី​ប៉ូលីស​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ដែល​បម្រុង​នឹង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ទន្ទឹម​នឹង​នោះ​មាន​ប៉ូលិស​២​នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ភេរ​វករ​នោះ​បាញ់​សម្លាប់​ដែរ​។​

​សូមបញ្ជាក់​ថា តំបន់​ដែល​រង​ការវាយប្រហារ​នេះ ជា​តំបន់​ដែល​សម្បូរ​រ៉ែ និង​កន្លែង​ចម្រាញ់​ឧស្ម័ន​មាន​តម្លៃ​។ មិន​តែ​ប៉ុណ្ណោះ​វា​ជា​ស្នូល​សេដ្ឋកិច្ច​ដ៏​ធំ​រវាង​ប៉ា​គី​ស្ថាន និង​ចិន ដែល​មាន​ចំនួន​ទឹកប្រាក់​រហូតដល់ ៦០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ មិនតែប៉ុណ្ណោះ​ការទម្លាក់​គ្រាប់បែក​នេះ​ដែរ បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គម្រោង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ចិន​ទៅកាន់​កំពង់ផែ Gwadar ភាគខាងត្បូង​ប៉ា​គី​ស្ថាន​ថែមទៀត​ផង​៕​

ព័ត៌មានផ្សេងទៀត