ម្តាយ​កញ្ញា​ពេជ្រ សូ​លីកា គឺជា​អ្នក​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​

13-01-2020 10:15 am 1048

​សមត្ថកិច្ច បាន​ស្រាវជ្រាវ​វែកមុខ​ឃាតករ ដែល​សម្លាប់​ស្ត្រី​វ័យ ៥០​ឆ្នាំ​ម្នាក់ នៅក្នុង​បុរី មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២០​បាន​ឃើញ​ហើយ គឺជា​ម្ដាយបង្កើត របស់​កញ្ញា ពេជ្រ សូ​លីកា​។​

​យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា​នេះ សមត្ថកិច្ច​បាន​ឲ្យ​ជន​ដៃដល់​ធ្វើ​ត្រាប់​ពី​សកម្មភាព ដែល​សម្លាប់​ជនរងគ្រោះ​។ 

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ឈ្មោះ ស៊ិន ស្រី​នាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ ដែល​ជា​ម្តាយ​របស់​តារាចម្រៀង ពេជ្រ សូ​លីកា​។ ចំណែក ជនរងគ្រោះ​មានឈ្មោះ ងិន សុខលី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​59 ផ្លូវ​លេខ​134 សង្កាត់ ផ្សារ​ដេប៉ូ​2 ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ មុខរបរ លក់​កាហ្វេ​នៅក្នុង​ផ្សារ​ដេប៉ូ​។ តាមចម្លើយសារភាព ជនសង្ស័យថា ខ្លួនមាន​ទំនាក់ទំនង​ស្រឡាញ់​ភេទ​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត