អ្នកតាមដាន​​ ឃើញ​ខុសគ្នា​​ពី​បញ្ហា​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​​នៃ​រដ្ឋាភិបាល​​អាណត្តិ​ទី​៦​នេះ​​

12-01-2020 3:01 pm 989
លោកគិន ភា និងលោករ៉ុង ឈុន

​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ជា​អ្វីដែល​ក្រុម​អ្នកប្រឆាំង និង​សហគមន៍​អន្តរជាតិ មានដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប មើលឃើញ​ជា​អវិជ្ជមាន ក្នង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន របស់លោក​ហ៊ុន សែន នីតិកាល​ទី​៦​នេះ​។​

​លោក​រ៉ុង ឈុន ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយរូប ដែលមាន​ទំនោរ​គាំទ្រ​ក្រុមប្រឆាំង វាយតម្លៃ​មិន​ខុស​អី​ពី​សហគមន៍​អន្តរជាតិ មានដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​មើលឃើញថា​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា កំពុង​ស្ថិតក្នុង​សភាព​អាប់អួខ្លាំង គួរឲ្យ​បារម្ភ​បំផុត ។​ចំណែក​លោក​បណ្ឌិត​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា ដែលជា​ស្ថាប័ន​មួយ​ចំណុះ​រដ្ឋាភិបាល មិនបាន​មើលឃើញ​អវិជ្ជមាន ដូចដែល​សហគមន៍​អន្តរជាតិ ក្រុម​អតីត​គណបក្សប្រឆាំង អ្នកប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ វាយតម្លៃ​ឡើយ ....

​ដើម្បី​ជ្រាប​ច្បាស់​លើ​បញ្ហា​នេះ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់​វាគ្មិន​ទាំងពីរ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត