វិធានការកាត់បន្ថយការនាំចូលមាន់រស់ពីបរទេស នាំឲ្យតំលៃមាន់នៅក្នុងស្រុកមានការកើនឡើង

11-01-2020 5:06 pm 489

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ដោយបានបង្ហាញលទ្ធផលវិជ្ជមានមួយចំនួន បន្ទាប់ពីបានការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីក្រៅប្រទេស។ វិធានការនេះ ទទួលបានលទ្ធផលដូចជា៖ ធ្វើឲ្យតំលៃមាន់នៅក្នុងស្រុកមានការកើនឡើង។ បង្កើនទីផ្សារជូនអ្នកចិញ្ចឹមបក្សីក្នុងស្រុក។ និងគ្រប់គ្រងបានល្អប្រសើរ នូវស្ថានភាពនៃការរាលដាលនៃជម្ងឺឆ្លងបក្សីជាដើម។

វិធានការនេះ ក៏ទទួលបានការគាំទ្រពីសមាគម ដែលធ្វើការងារស្និតនឹងប្រជាកសិករ ក៏ដូចជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត