អត្តពលិកជាតិជាង១ពាន់នាក់នឹងរត់ប្រណាំងចម្ងាយឆ្ងាយលើកទី៥នៅតំបន់អង្គរ

10-01-2020 1:20 pm 340
  ស្តាប់
ស្តាប់ជាសំឡេង

ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ លើកទី៥ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨-១៩ ខែមករា ដោយចេញដំណើរនៅទីលានជល់ដំរី ក្នុងខេត្ដសៀមរាប។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា បំណងនៃការរៀបចំនេះថា គឺជាការថែរក្សាកាពារបរិស្ថាននៅតំបន់បេតិកភណ្ឌតំបន់អង្គរ,ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចបរទេសឱ្យកាន់តែទាក់ទាញបន្ថែមទៀត។

ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក៏បង្ហាញចេញនូវគោលដៅទេសចរណ៍នៅក្នុងតំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីចូលរួមរត់ប្រមាណ១.២០០ទៅ១.៣០០នាក់ ក្នុងនោះមានបរទេសជាង៧០០នាក់ មកពី៤៤ប្រទេសលើពិភពលោក ដោយការទទួលចុះឈ្មោះនេះនៅតែបន្តទទួលនៅឡើហើយ កីឡាករ-កីឡាការិនីភាគច្រើន មកពីបារាំង អង់គ្លេស កូរ៉េ និងខ្មែរផងដែរ។

សូមបញ្ជាក់ថា ការរត់ប្រណាំង១២៨គីឡូម៉ែត្រនឹងត្រូវចេញដំណើរនាវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ រំលងអាធ្រាត ដោយចំណាយពេលជាង២៤ម៉ោងរហូតដល់បញ្ចប់នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ទើបមានពិធីបំពាក់មេដាយប្រគល់រង្វាន់ ក្រោមអធិបតីលោកថោង ខុន រដ្ឋមន្ត្រីក្រសួ ងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕ 

 ពាក្យគន្លឹះ  NOCCរត់ប្រណាំង

ព័ត៌មានផ្សេងទៀត