ក្រសួង​កសិកម្ម​បដិសេធ​តម្លៃ​មាន់រ​ស់​ធ្លាក់ចុះ​ខ្លាំង​

10-01-2020 10:15 am 196

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បដិសេធ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​តម្លៃ​មាន់រ​ស់មាន​ការធ្លាក់ចុះ​ខ្លាំង ដោយ​ចាប់ពី​ដើមឆ្នាំ​២០១៩ កសិករ សមាគមន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់​តម្លៃ​មាន់រ​ស់​យ៉ាង​គំហុក ពោល​គឺ​ថ្លៃដើម​ផលិត​ក្នុង​មួយ​គីឡូ​ត្រូវ​ចំណាយ​អស់ ៥០០០​រៀល តែ​ចំពោះ​ការលក់​ចេញ​មាន់រ​ស់មាន​តែ​តម្លៃ​ត្រឹមតែ ៤៨០០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។​

​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម បាន​អះអាង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ថា តាមរយៈ​គម្រោង​កម្មវិធី​ជាច្រើន​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ដៃគូ និង​ថវិកា​ជាតិ ក្នុង​ការបណ្ដុះបណ្ដាល​ស​ហគ​មន៍​ចិញ្ចឹម​បក្សី​នៅ​កម្ពុជា ហើយ​សមាជិក​សហគម​ន៍​រំពឹងថា នឹង​ទទួលបាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ក្នុង​ការដោះស្រាយ​ជីវភាព ស្របតាម​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ពេលបច្ចុប្បន្ន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មក​កម្ពុជា​ពី​៣១​ក្រុមហ៊ុន មក​ត្រឹម​ចំនួន​៧​ក្រុមហ៊ុន ដែល​ចំនួន​នាំចូល ៤៤០០០ ក្បាល​ក្នុង​មួយថ្ងៃ មក​ត្រឹម ១៧០០០​ក្បាល​ក្នុង​មួយថ្ងៃ​។​ដូច្នេះ​តម្លៃ​មាន់រ​ស់​កើនឡើង​ពី ៦៩០០​រៀល ដល់ ៧៤០០​រៀល ក្នុង​មួយ​គី​ឡូ​៕

ព័ត៌មានផ្សេងទៀត