សាម​សុង រៀប​ចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​អស្ចារ្យ​ជាមួយ​​អាជីវករ​​ទូទាំង​​ប្រទេស​​ដើម្បី​អបអរ​​ឆ្នាំ​ថ្មី និង​​កំណើន​​ការ​គាំទ្រ​​ផលិតផល​​ដ៏​ច្រើន​​លើស​លុប​​របស់​​ខ្លួន​!!​​

09-01-2020 11:07 am 236

ដើម្បី​អបអរ និង​បើក​ទំព័រ​ឆ្នាំ​ថ្មី​នៃ​ផលិតផល សាម​សុង ដែល​មាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ក៏ដូចជា​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​ដ៏​អស្ចារ្យ​របស់ខ្លួន ក្រុមហ៊ុន សាម​សុង បាន​ប្រារព្ធ​ពិធី​ជួបជុំ​យ៉ាង​ឱឡារិក​ជាមួយ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន សាម​សុង អាជីវករ​លក់ដុំ លក់រាយ​យ និង​ស្ថាប័ន​អ្នកសារព័ត៌មាន​ជាច្រើន ទូទាំងប្រទេស​ដែល​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​ជាទី​បំផុត​មិន​អាច​បំភ្លេច​បាន​នៅ សណ្ឋាគារ​សុខា​ភ្នំពេញ​រ៉េស៊ីដង់​។ 

​គួរបញ្ជាក់​ថា​គោលបំណង​ចម្បង​ក្នុង​ការបង្កើត​កម្មវិធី​ជួបជុំ​នេះ​ឡើង​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អាជីវករ​លក់ដុំ លក់រាយ​ទាំងអស់​ដែល​បាន​គាំទ្រ និង​ជឿជាក់​លើ​គ្រប់​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិ​ចរបស់​សាមសុង ក៏ដូចជា​អបអរសាទរ​ឆ្នាំ​ថ្មី​ផង​ដែរ​។​

​ក្នុង​កម្មវិធី​ជប់លៀង​នេះ​ក្រៅពី​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​មានឱជារស​ក្រុមហ៊ុន​​សាម​សុង ក៏​បាន​ដាក់​បង្ហាញ​នូវ​គ្រឿង​បរិក្ខារ​អេឡិចត្រូនិច​ទំនើបៗ​ជំនាន់​ចុងក្រោយ​ជាច្រើន​ម៉ូឌែល​ដែល​កំពុង​ពេញនិយម និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដែល​ក្នុងនោះ​រួមមាន​ដូចជា​៖ កំពូល​ទូរទស្សន៍​ឆ្លាត​វៃ​បំផុត Samsung QLED 8K ,​ម៉ាស៊ីនត្រជាក់​, ទូ​ទឹកកក​, ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​សែន​មនោ​រម្យ និង​សប្បាយរីករាយ​នេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិច​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ និង​ថ្លែងអំណរគុណ​ដល់​ដៃគូ​ពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ទាំងអស់ ដែល​បាន​ខិតខំ​លក់​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិច​ក្រុមហ៊ុន​សាមសុង និង​ធ្វើឱ្យ​គ្រប់​ផលិតផល សាម​សុង ឈរ​ក្នុង​លេខ​រៀង​លំដាប់​លេខ 1 នៅលើ​ទីផ្សារ និង​ស្ថិត​ក្នុង​ដួងចិត្ត​អតិថិជន​ទាំងអស់​

! ភាពជោគជ័យ​នៅ​ថ្ងៃនេះ​គឺជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​រួម​របស់​យើងទាំងអស់គ្នា​ដែល​បាន​ដើរ​លើ​មា​គ៌ា និង​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ​ជាមួយនឹង​ការតស៊ូ និង​ភាពស្មោះត្រង់​របស់​យើងទាំងអស់គ្នា​។​

​ក្រុមហ៊ុន សាម​សុង នឹង​ប្តេជ្ញា​បន្ត​ផ្តល់​ជូន​ផលិតផល​ថ្មីៗ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត ក៏ដូចជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ​ដើម្បី​ជា​ប្រយោជន៍ និង​ជា​កាដូ​ដ៏​ពិសេស​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​អាជីវករ និង​អតិថិជន​ទាំងអស់​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ជា​ចុងក្រោយ​ក្រុមហ៊ុន សាម​សុង សង្ឃឹម​យ៉ាង​មុតមាំ​ថា​អតិថិជន ព្រមទាំង​អាជីវករ​ទាំងអស់​នឹង​នៅតែ​ជឿជាក់​គាំទ្រ​គ្រប់​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​របស់ សាម​សុង បន្តទៀត​ដើម្បី​ភាព​រីកចម្រើន និង​ភាព​សុខ​ដមរ​មនា​ទាំងអស់គ្នា​ជា​និរន្តរ៍​។​

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត