ជប៉ុន​បញ្ឈប់​ការកាត់ទោស​ឃាតករ​សម្លាប់​ជនពិការ​១៩​នាក់​កាលពី​ឆ្នាំ​២០១៦

08-01-2020 3:49 pm 372

ទីបំផុត​បុរស​ម្នាក់​ឈ្មោះសាត់​ទុ​ស៊ី អ៊ី​ម៉ា​ត់ស៊ូ Satoshi Uematsu អាយុ ២៩​ឆ្នាំ ត្រូវបាន​តុលារ​ជប៉ុន​បញ្ឈប់​ការកាត់ទោស​ហើយ​។ ការបញ្ឈប់​ការកាត់ទោស​នេះ​ធ្វើឡើង​បន្ទាប់​ពី​ជនជាប់ចោទ​រូប​នេះ​បាន​បង្ហាញ​នូវ​កាយវិការ​មិន​ប្រក្រតី ខណៈ​កំពុង​ដំណើរការ​កាត់ទោស​។ ចំណែកឯ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​ត្រឹម​ឈរ​មើល​តាម​អេក្រង់​បញ្ចាំង​នៅ​ខាងក្រៅ​កន្លែង​សវនាការ​ប៉ុណ្ណោះ​។ 

​យ៉ាងណាមិញ​ក្នុង​ដំណើរការ​កាត់ទោស​លើ​សំណុំរឿង​ដ៏​កក្រើក​ប្រទេស​ជប៉ុន​នេះដែរ មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​តាមដាន ដោយ​មាន​មនុស្ស ២,០០០​នាក់​បាន​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ​កន្លែង​សវនាការ​ទាំង​មេឃ​ភ្លៀង​ទៀតផង​។​ ​បើតាម​សម្ដី​មេធាវី​របស់​ជនជាប់ចោទ​អ៊ី​ម៉ា​ត់ស៊ូ (Uematsu) បាន​និយាយ​នៅក្នុង​សវនាការ​ថា « អ៊ី​ម៉ា​ត់ស៊ូ (Uematsu) បាន​ក្លាយជា​មនុស្ស​វិកល​ចរិ​បាត់ទៅហើយ ដោយសារតែ​គាត់​បាន​រង​នូវ​សម្ពាធ​ផ្លូវចិត្ត »​។​

​សូមបញ្ជាក់​ថា​លោក​សាត់​ទុ​ស៊ី អ៊ី​ម៉ា​ត់ស៊ូ (Satoshi Uematsu) ត្រូវបាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ដោយ​រូបគេ​បានសម្លាប់​ជនពិការ​ចំនួន ១៩​នាក់ និង​បង្ក​ឲ្យ​មនុស្ស​២៦​នាក់​ផ្សេង​ទៀត​រងរបួស​ក្នុង​មណ្ឌល​ថែទាំ​មួយ​។ ឃាតកម្ម​នេះ​ដែរ​ត្រូវ​បាន​ប្រទេស​ជប៉ុន​ចាត់​ថា​ជា​ករណី​ឃាតកម្ម​ដ៏​សាហាវ​បំផុត​ក្នុង​ប្រទេស​ជប៉ុន​៕​

 ពាក្យគន្លឹះ  ជប៉ុនឃាតកម្មសវនាការ

ព័ត៌មានផ្សេងទៀត