យន្ដហោះ​​អ៊ុយ​ក្រែន​​ធ្លាក់​នៅ​អ៊ីរ៉ង់​​សម្លាប់​​មនុស្ស​ទាំង​​១៧៦​នាក់​

08-01-2020 2:03 pm 407
ក្រុមជួយសង្គ្រោះ​កំពុងនៅកន្លែងកើតហេតុ

​សារព័ត៌មាន​CNN​បាន​ចុះផ្សាយ​ព័ត៌មាន​លម្អិត​បន្ថែម ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​អ៊ុយ​ក្រែន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨​មករា បន្ទាប់ពី​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737​ហោះ​ចេញពី​អាកាសយានដ្ឋាន​អ៊ី​ម៉ា​ម ខូ​មីនី​(Imam Khomeini)​ក្នុង​ទី​ក្រុងតេអេ​រ៉ង់ ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ទីក្រុង​គៀវ​ប្រទេស​អ៊ុ​យក្រែន​។ ភ្លាមៗ​ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន យន្ដហោះ​ក៏​ជួប​បញ្ហា​បច្ចេកទេស​ធ្លាក់​តែម្ដង បណ្ដា​លឲ្យមនុស្ស​១៧៦​នាក់​នៅលើ​យន្ដហោះ​ស្លាប់​ទាំងអស់​។ ដំបូង​ឡើយ​មាន​សេចក្ដីរាយការណ៍​ថា​នៅលើ​យន្ដហោះ​ផ្ទុក​មនុស្ស​១៨០​នាក់​។​

​ប្រធាន​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​អ៊ីរ៉ង់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយ​ធ្លាក់​យន្ដហោះ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទោះបី​មាន​ក្រុម​ជួយសង្គ្រោះ​មាន​រថយន្ដ​សង្គ្រោះបន្ទាន់​២២​គ្រឿង មាន​ឧទ្ធម្ភាគចក្រ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​មិនអាច​ជួ​សង្គ្រោះ​អាយុជីវិត​មនុស្ស​នៅលើ​យន្ដហោះ​បានដែរ​។ យន្ដហោះ​នេះ​បានដាក់ឲ្យ​ប្រើប្រាស់​សម្រា​ប់​ដឹកជញ្ជូន​អ្នកដំណើរ​បាន​ប្រមាណ​ជា​៣​ឆ្នាំ​កន្លះ ហើយ​តាម​ទិន្នន័យ​បង្ហាញថា​យន្ដហោះ​ធ្លាក់​បន្ទាប់ពី​ហោះ​ឡើង​បាន​ប្រមាណ​តែ​២​នាទី​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត