តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​ខ្ពស់​ក្រោយ​អ៊ីរ៉ង់​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​

08-01-2020 1:20 pm 223

​ក្រោយ​មាន​ការបាញ់​គ្រាប់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ពី​សំណាក់​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​គូសត្រូវ​ស៊ីសាច់ហុតឈាម រួចមក តម្លៃ​ប្រេងឥន្ធនៈ​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​។ ជាក់ស្ដែង​នៅ​អាមេរិក​តម្លៃ​ប្រេង​ឆៅ​បាន​ឡើងថ្លៃ​ពី ៦២,៧០​ដុល្លារ ក្នុង​មួយ​បារ៉ែល ដល់ ៦៥,៤៨​ដុល្លារ ក្នុង​មួយ​បារ៉ែល ពោល​គឺ​ឡើងថ្លៃ ៤% នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​របស់​អាមេរិក​។​

​ពាក់ព័ន្ធ​ទៅនឹង​ការ​ស្ទុះ​ឡើង​នូវ​តម្លៃ​ប្រេង​នេះដែរ បាន​ធ្វើឲ្យ​ក្រុម​អ្នកវិនិយោគ​កំពុងមា​ន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ជម្លោះ​ដ៏​ក្ដៅគគុក​រវាង​អ៊ីរ៉ង់ និង​អាមេរិក អាច​នឹង​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ប្រេង​នៅ​មជ្ឈឹម​បូ​ព៌ា​។ ម្យ៉ាងទៀត​វិបត្តិ​ប្រេង​នេះដែរ អាច​រុញច្រាន​ឲ្យ​ពិភពលោ​កជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ជាក់​ជា​មិនខានឡើយ​៕​

ព័ត៌មានផ្សេងទៀត