យន្ដហោះ​​ដឹក​អ្នកដំណើរ​​អ៊ុយ​ក្រែន​​ផ្ទុក​មនុស្ស​​១៨០​នាក់​​ធ្លាក់​នៅ​អ៊ីរ៉ង់​

08-01-2020 11:12 am 836
រូបភាព​យន្ដហោះ​ដឹកអ្នកដំណើរ​អ៊ុយក្រែន

​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​មួយគ្រឿង​ប្រភេទ​Boeing 737-800 បាន​ធ្លាក់​នៅក្នុង​ទី​ក្រុងតេអេ​រ៉ង់​ប្រទេស​អ៊ីរ៉ង់​នៅព្រឹក​ថ្ងៃទី​០៨​មករា​នេះ ភ្លាមៗ​បន្ទាប់ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​អ៊ី​ម៉ា​ម ខូ​មីនី​(Imam Khomeini) ក្នុងទិសដៅ​ហោះ​ឆ្ពោះទៅកាន់​ទីក្រុង​គៀវ​ប្រទេស​អ៊ុ​យក្រែន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ISNA​។ នៅលើ​យន្ដហោះ​ផ្ទុក​មនុស្ស​១៨០​នាក់ ហើយ​មូលហេតុ​នៃ​ការធ្លាក់​ពុំទាន់​ដឹងថា​មាន​ទាក់ទង​​នឹងការប្រឈម​មុខ​​រវាងអ៊ីរ៉ង់​​និងអាមេរិក​ឬយ៉ាងណាឡើយ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់​ចុះផ្សាយថា​យន្ដហោះធ្លាក់​​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​ ។ ភ្លាមៗ​ពុំទាន់​មានការ​បញ្ជាក់ថា​មាន​មនុស្ស​ស្លាប់​ឬ​របួស​ទេ​ ​ក្រុមជំនាញ​បានចុះទៅកន្លែង​កើតហេតុ​ដើម្បី​ស៊ើបអង្កេត​បន្ថែម៕​

ព័ត៌មានផ្សេងទៀត