អ៊ីរ៉ង់​គំរាម​​វាយ​ដល់​ដី​​អាមេរិក​​និង​ទីក្រុង​​សម្ព័ន្ធមិត្ដ​​អាមេរិ​ក​ពីរ​ទៀត​​បើ​ហ៊ាន​សងសឹក​

08-01-2020 10:01 am 867
ប្រធានាធិបតី​អាមេរិក​(ឆ្វេង)​​និងប្រធានាធិបតី​អ៊ីរ៉ង់

​ប្រទេស​អ៊ីរ៉ង់​បាន​គំរាម​ខ្លាំងៗ​នឹង​វាយប្រហារ​ដល់​ក្នុងផ្ទះ​អាមេរិក​តែម្ដង ប្រសិនបើ​អាមេរិក​ហ៊ាន​ឆ្លើយតប​។ ការប្រកាស​ដូច្នេះ​ក្រោយពេល​អ៊ីរ៉ង់​បើក​ការវាយប្រហា​រលើ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ចំនួន​ពីរ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​០៨​មករា​នេះ​។ តាមរយៈ​សារ​នៅលើ​បណ្ដាញ​Telegram​កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​បាន​និយាយថា មន្ទីរ​បញ្ច​កោណ​បានបញ្ជាក់​អាមេរិក​នឹង​សងសឹក​ការវាយប្រហារ​របស់​អ៊ីរ៉ង់ ដូច្នេះ​បើ​អាមេរិក​ហ៊ាន​មែន​អ៊ីរ៉ង់​នឹង​ទៅ​វាយប្រហារ​ដល់​ទឹកដី​អាមេរិក​តែម្ដង​។ 

​បន្ថែម​លើ​នេះ​កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​សង្កត់ធ្ងន់ថា ខ្លួន​អាច​នឹង​បើក​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម និង​នៅក្នុង​ទីក្រុង​ហៃ​ហ្វាប្រទេស​អ៊ីស្រាអែល​បន្ដទៀត ជា​ប្រទេស​សម្ព័ន្ធ​អាមេរិក​ដែល​នេះ​ជាការ​សងសឹក​លើក​ទី​បី​។ ការ​គំរាម​ដូច្នេះ​របស់​អ៊ីរ៉ង់​បន្ទាប់ពី​អាមេរិក​បានសម្លាប់​មេបញ្ជាការ​កំពូល​របស់​គេ​ឈ្មោះ​ខា​សេម សូឡី​ម៉ា​នី ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​និង​មាន​ការគោរព​ស្រឡាញ់​បំផុត​នៅ​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត