សឹង្ហ​បុរី​សម្រេច​ប្ដូរ​ជើងហោះហើរ​របស់ខ្លួន​ចេញពី​អ៊ីរ៉ង់​

08-01-2020 9:58 am 550

បើ​យោង​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​សឹង្ហ​បុរី​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២០ នេះ បាន​បញ្ជាក់​ឲ្យដឹងថា សឹង្ហ​បុរី​សម្រេច​លុប ក៏ដូចជា​បង្វែរ​នូវ​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។​ការ​បង្វែរ​ជើងហោះហើរ​របស់​សឹង្ហ​បុរី​នេះដែរ ធ្វើឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បើក​ការវាយប្រហារ​សងសឹក​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាមេរិក នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នា​២០២០ នេះ​។ 

​ទាក់ទង​ទៅនឹង​មូលហេតុ​សំខាន់​ដែល​ធ្វើឲ្យ​សឹង្ហបុរី​បង្វែរ​ជើងហោះហើ​ររបស់ខ្លួន ដោយសារ​សឹង្ហ​បុរី​ភ័យខ្លាច​ក្រែង អាមេរិក​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​វិញ ដែល​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​បំផុត​ដល់​សុវត្ថិភាព​អតិថិជន និង​ប្រជាជន​របស់​ខ្លួន​។​

​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​នេះដែរ ជា​ការសង​សឹក​ពី​សំណាក់​អ៊ីរ៉ង់ ទៅលើ​ម្ចាស់បំណុល​ឈាម​អាមេរិក ដែល​បាន​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក ខា​សេម សូឡី​ម៉ា​នី(Qassem Soleimani) និង​​មេបញ្ជាការ​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់លោកអាប៊ូ ម៉ាដីអាល់ ម៊ូហាន់ឌីស (Abu Mahdi al-Muhandis)​។​

​បើ​តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ប្រតិកម្ម​រហ័ស​អ៊ីរ៉ាក់​បានឲ្យដឹង​ថា​គ្រាប់មីស៊ីល​យ៉ាងតិច​៩​គ្រាប់​បាន​ហោះ​សម្ដៅ​ទៅលើ​មូលដ្ឋាន​ទ័ព Al-Asad របស់​អ៊ីរ៉ាក់ ដោយ​ក្នុង​នោះ​ក៏​ជា​មូលដ្ឋានទ័ព​អាមេរិក​ដែរ​។ រីឯ​ភាគី​អ៊ីរ៉ង់​ក៏​បាន​ចេញមុខ​ហើយ​ថា​គ្រាប់​រ៉ុកកែត​នោះ​ជា​ការវាយប្រហា​ររបស់​ខ្លួន​៕ 

ព័ត៌មានផ្សេងទៀត