អាមេរិក​​រឹតបន្ដឹង​​ការហោះហើរ​​លើ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់​​​ក្រោយ​មូលដ្ឋានទ័ព​​រង​ការវាយប្រហារ​

08-01-2020 9:29 am 624
រូបភាព​យន្ដហោះ​ដឹកអ្នកដំណើរ

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក​(FAA) បានចេញ​ការព្រមាន​ភ្លាមៗ​បន្ទាប់ពី​អ៊ីរ៉ង់​បាន​វាយប្រហា​រលើ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ចំនួន​ពីរ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​។ ជា​ការវាយប្រហារ​ដែល​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អ៊ីរ៉ង់​រៀបចំ​បុណ្យសព​លោក​ឧត្ដមសេនីយ៍​ខា​សេម សូឡី​ម៉ា​នី​រួចរាល់​។ លោក​ត្រូវ​អាមេរិក​សម្លាប់​ដោយ​ប្រើ​យន្ដហោះ​គ្មាន​មនុស្ស​បើក​វាយប្រហារ​កាលពី​ថ្ងៃ​០៣​មករា​នៅ​អ៊ីរ៉ាក់​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​បានចេញ​ការព្រមាន ឲ្យ​រឹត​បន្ដឹងលើ​ការធ្វើ​ប្រតិ​បត្ដិកា​រ​ជើងហោះហើរ​ស៊ីវិ​លទាំង​អស់​របស់​អាមេរិក ដែលមាន​គោលដៅ​ធ្វើចរាចរ​ហោះហើរ​លើ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូង​សមុទ្រ​ពែ​ក្ស​និង​ឈូង​សមុទ្រ​អូ​ម៉ង់​។ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នឹង​បន្ដ​តាមដាន​បន្ថែម​ពី​ព្រឹត្ដិការណ៍នៅ​មជ្ឈិមបូ​ព៌ា ក៏ដូចជា​សហការ​ជាមួយ​ដៃគូ​សន្ដិសុខ​នៅក្នុង​តំបន់​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​។ ប៉ុន្ដែ​ចន្លោះពេល​ស្ថានភាព​កំពុង​តានតឹង គឺ​មិន​អនុញ្ញាតឲ្យ​មាន​យន្ដហោះ​ស៊ីវិល​ហោះហើរ​ឆ្លងកាត់​តំបន់ហាមឃាត់​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត