មូលដ្ឋាន​ទ័ព​អាកាស​​អា​មេ​រិក​ចំនួន​ពីរ​​នៅ​អ៊ីរ៉ាក់​​ត្រូវ​អ៊ីរ៉ង់​​វាយប្រហារ​

08-01-2020 8:37 am 1387
រូបភាពបង្ហាញពីទីតាំងរងការវាយប្រហារ

​យ៉ាងហោចណាស់​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​ចំនួន​ពីរ ត្រូវ​រង​ការវាយប្រហារ​តាម​ជើង​អាកាស​ពី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ជាច្រើន​គ្រាប់​នៅ​ថ្ងៃទី​០៨​មករា​នេះ​។  ការវាយប្រហារ​ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​រៀបចំ​ពិធី​បុណ្យសព​មេបញ្ជាការ​កំពូល​រួចរាល់ បន្ទាប់ពី​លោក​ត្រូវ​អាមេរិក​សម្លាប់​ក្នុងប្រទេស​អ៊ីរ៉ាក់​។ 

​អ៊ីរ៉ង់​ធ្លាប់​ព្រមាន​ថា​នឹង​សងសឹក​អាមេរិក ហើយ​ការវាយប្រហា​រលើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​អាច​ថា​ជាការ​សងសឹក​ជំហាន​ដំបូង​។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា ខ្លួន​ទទួលបាន​ព័ត៌មាន​ពី​ការវាយប្រហារ​នេះហើយ គឺ​យ៉ាងហោចណាស់​មាន​មូលដ្ឋាន​យោធា​ចំនួន​ពីរ​នៅ​អ៊ីរ៉ាក់​ត្រូវ​រង​ការវាយប្រហារ គឺ​នៅ​Irbil និង​Al-Asad ប៉ុន្ដែ​មិនទាន់​ដឹងថា​បង្ក​ការខូចខាត​អ្វីខ្លះ​ទេ​។​

ភាពតានតឹងផ្ទុះឡើងបន្ទាប់ពីលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក​ បញ្ជាឲ្យ​ប្រើ​យន្ដហោះ​គ្មានមនុស្សបើកវាយប្រហារ​លើក្បួន​រថយន្ដ​​​មេបញ្ជាការ​​កំពូល​​អ៊ីរ៉ង់​​លោក​ខាសេម សូឡីម៉ានី​ កាលពី​ថ្ងៃទី០៣មករា​នៅក្បែរ​​អាកាសយានដ្ឋាន​ក្នុង​ទីក្រុងបាដាដ​ប្រទេសអ៊ីរ៉ាក់ បានសម្លាប់រូបលោក​ ស្លាប់ឧត្ដមសេនីយ៍​អ៊ីរ៉ាក់​ម្នាក់​និងទាហាន​ជាច្រើននាក់ទៀត​នៅក្នុងក្បួន។ ការណ៍​នេះ​ហើយ​​ទើប​ធ្វើ​ឲ្យ​អ៊ីរ៉ង់​​ខឹងយ៉ាងខ្លាំង គំរាមទៅអាមេរិក​ថា​ដាច់ខាត​ខ្លួន​នឹងសងសឹក។

បន្ទាប់ពី​ការវាយប្រហារ​នេះ​នៅវេលា​ម៉ោង​ប្រមាណ​៥៖៣០​ព្រឹក ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អ៊ីរ៉ង់​លោកចូ​ណា​ថាន់ ហូ​ហ្វ​មែន​(Jonathan Hoffman) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ជាច្រើន​គ្រាប់​លើ​មូលដ្ឋានទ័ព​អាមេរិក និង​មូលដ្ឋានទ័ព​អ៊ីរ៉ាក់​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ លោក​បាន​បន្ថែមថា « វា​ច្បាស់​ណាស់​ថា​មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​បាញ់​ចេញពី​ប្រទេស​អ៊ីរ៉ង់ និង​បានកំណត់​គោលដៅ​លើ​មូលដ្ឋាន​យោធា​ពីរ​កន្លែង ដែលមាន​បុគ្គលិក​យោធា​និង​ក្រុម​កងកម្លាំង​ចម្រុះ​របស់​អាមេរិក​ស្ថិតនៅ​។​

ដោយឡែក​អ្វីដែលជាការចាប់អារម្មណ៍​មួយទៀត​នោះ ក៏មាន​ការរត់​ជាន់គ្នា​របស់​ប្រជាជន​អ៊ីរ៉ង់​ខណៈ​កំពុង​ដង្ហែ​សព​របស់លោក​សូឡី​ម៉ា​នីផងដែរ​។ ការរត់​ជាន់គ្នា​នេះ​បាន​បណ្ដាលឲ្យ​មនុស្ស​ចំនួន​៤០​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ព្រោះតែ​ក្បួន​ដង្ហែ​សព​មាន​មនុស្ស​ចូលរួម​លើសលប់​ពេក ស្របពេល​ការរៀបចំ​សណ្ដាប់ធ្នាប់​មាន​ការលំបាក​យ៉ាងខ្លាំង៕​

សូម​ទស្សនា​វីដេអូ​​បង្ហាញដោយ​​សារព័ត៌មានរដ្ឋអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​