ថ្នាំ​អាស្ពីរីន​និង​ក្រូចឆ្មារ ជួយ​បំបាត់​បញ្ហា​កែងជើង​ប្រេះ​និង​ធ្វើឲ្យ​ស្បែក​ទន់​

07-01-2020 5:02 pm 77414

​មនុស្ស​មួយចំនួន​បាន​ជួបប្រទះ​បញ្ហា​ប្រេះ​កែងជើង រហូតរ​ហែក​ចេញឈាម ដែល​ធ្វើឲ្យ​ឈឺចាប់ និង​បង្ក​ការរំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។ មាន​វិធី​ជាច្រើន ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ​មនុស្ស​មួយចំនួន ប្រហែល​មិនដឹង​នោះទេ​ថា ថ្នាំពេទ្យ​ដែល​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព ក៏​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​ជា​ឱសថ ដោះស្រាយ​បញ្ហា​ប្រេះ​កែងជើង​បានដែរ ដែល​នោះ​គឺ​ថ្នាំ​អាស្ពីរីន​។​

​អ្នក​អាច​យក​ថ្នាំ​អាស្ពីរីន​១០​គ្រាប់ មក​កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹក​ក្រូចឆ្មារ រួច​កូរ​ឲ្យក្លាយ​ជា​ល្បាយ​សា​ច់មួយ​។ បន្ទាប់មក យក​សំឡី​ជ្រលក់​ល្បាយ​នេះ ហើយ​ជូ​តបិទ​លើ​បរិវេណ​កែងជើង​ប្រេះ ហើយ​រុំ​ដុំ​សំឡី​ពីលើ រក្សាទុក​មួយ​យប់ ចាំ​លាងជម្រះ​ចេញ​។ ថ្នាំ​អាស្ពីរីន​និង​ទឹក​ក្រូចឆ្មា​រលាយ​បញ្ចូល នឹង​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ត្រង់​បរិវេណ​នោះ ហើយ​ធ្វើឲ្យ​ជើង​របស់អ្នក​ទន់រ​លោង​៕​

ព័ត៌មានផ្សេងទៀត