រញ្ជួយ​ដី​កម្រិត​៦.២​រ៉ិ​ចទ័​រ​វាយប្រហារ​លើ​ឥណ្ឌូនេស៊ី​

07-01-2020 4:40 pm 745

​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​នាំគ្នា​ភ័យ​ស្លន់ស្លោ​ជាខ្លាំង ខណៈ​រញ្ជួយ​ដី​កម្រិត ៦,២​រ៉ិ​ចទ័​រមួយ​បាន​វាយប្រហារ​លើ​ភាគ​និរតី​ខេត្ត Aceh ដែល​ជា​ខេត្ត​ស្ថិតនៅ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ឧតុនិយម និង​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០ នេះ​។ 

​ភ្នាក់ងារ​ឧតុនិយម និង​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា « រញ្ជួយ​ដី​កម្រិត ៦,២​រ៉ិ​ច​ទ័រនេះ​ដែរ​ស្ថិត​នៅក្នុងស្រទាប់​ដី​ជម្រៅ ១៣​គីឡូម៉ែត្រ តែ​វា​មិន​បង្ករ​ឲ្យមាន​ជា​រលក​ស៊ុយ​ណា​ម៉ិ​ឡើយ »​។ រីឯ​ពាក់ព័ន្ធ​ទៅ​នឹង​ការខូចខាត​វិញ​ខាង​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ពុំ​បាន​បញ្ជាក់​នៅឡើយ​ទេ​។​

​យ៉ាងណាមិញ​នេះ​មិន​ជា​លើក​ទី​១​ទេ​ដែល​គ្រោះធម្មជាតិ​វាយប្រហារ​លើ​ឥណ្ឌូនេស៊ី ដោយ​វា​ជា​ការវាយប្រហារ​លើក​ទី​២​ហើយ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បង្ក​ជា​ការលិចលង់​លើ​ប្រទេស​នេះ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​៕​

 ពាក្យគន្លឹះ  រញ្ជួយដីឥណ្ឌូនេស៊ី

ព័ត៌មានផ្សេងទៀត