សញ្ញា​នៃ​ការឈឺ​ពោះវៀនធំ ដែល​អ្នក​មិនគួរ​មើលរំលង​

07-01-2020 4:25 pm 281

​ការតាមដាន​ពី​សុខភាព​ផ្ទាល់ខ្លួន អាច​ជួយសង្គ្រោះ​អ្នក​ពី​ជំងឺ​កាច​សាហាវ ឬ​អាចឲ្យ​អ្នកដោះស្រាយ​បញ្ហា​សុខភាព​បាន​ទាន់ពេលវេលា​។ តួយ៉ាង​ដូចជា​ជំងឺ​រលាក​ពោះវៀន​ធំ អ្នក​ក៏​អាច​កត់សំគាល់​រោគសញ្ញា​ដោយ​ខ្លួនឯង​បានដែរ​។ ខាងក្រោម​នេះ ជា​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនធំ ដែល​អ្នក​មិនគួរ​មើលរំលង ៖

ឈឺ​ក្នុង​ពោះ ពេលខ្លះ​ការ​ញ៉ាំ​អាហារ​ឬ​ផឹក​ភេសជ្ជៈ​មួយចំនួន​ដែល​មិនល្អ ក៏​ធ្វើឲ្យ​ឈឺចាប់​ក្នុងពោះដែរ​។ ប៉ុន្តែ​អ្នក​គួរ​កត់សំគាល់ថា ប្រសិនបើ​មាន​អារម្មណ៍​ថា ការឈឺចាប់​ញឹកញាប់​នៅ​ផ្នែក​ខាងក្រោម​ពោះ អ្នក​អាច​ទទួលរង​ពី​ជំងឺ Crohn ដំបៅ​ពោះវៀន រោគសញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀនធំ ឬ​មហារីក​។​

​រា​ក ប្រសិនបើ​អ្នក​ឧស្សាហ៍​មាន​លាមក​ទន់​ឬ​រាវ​ពេក នោះ​បង្ហាញថា​ពោះវៀនធំ​របស់​អ្នក​មិន​ដំណើរការ​ល្អ​ទេ វា​មិន​ស្រូបយក​ទឹក​និង​សារធាតុ​ផ្សេងៗ​ហើយ​វា​រលាក​។ ជំងឺ​ពោះវៀនធំ​ជាច្រើន ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​រាគរូស ដូចជា​ជំងឺ​រលាក​ពោះវៀន​ធំ​, diverticulitis និង​ជំងឺ Crohn ។ ប្រសិនបើ​ករណីនេះ​កើតឡើង​រយៈពេល​យូរ​ជាង ២៤ ម៉ោង អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ​ឲ្យបាន​ច្បាស់លាស់​។​

​ឈាម​ក្នុង​លាមក ប្រសិនបើ​មាន​ឈាម​ជាប់​នៅលើ​ក្រដាស​បង្គន់ ឬ​នៅក្នុង​បង្គន់​ដែល​អ្នក​ទើបតែ​បន្ទោ​របង់​រួច វា​អាច​នឹង​រលាក​។ ប្រសិនបើ​ឃើញ​ឈាម​ខ្មៅ នៅក្នុង​លាមក​របស់​អ្នក ឬ​ប្រសិនបើ​អ្នក​រាគរូស ដោយមាន​ឈាម​មក​ជាមួយ​នោះ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យបាន​ឆាប់រហ័ស​។ ករណីនេះ​វា​អាចជា​ជំងឺ Crohn, ដំបៅ​ពោះវៀន ហើយ​ករណី​អាក្រក់​បំផុត​គឺ​អាចជា​មហារីក​។​

​ក្លិន​ខ្លួន​អាក្រក់ ចំហាយ​ចេញពី​ក្នុង​រាងកាយ​មាន​ក្លិន​មិនល្អ អាច​ដោយសារតែ​អាហារ ដែល​បរិភោគ​ទៅ មិន​ត្រូវបាន​រំលាយ​ឬ​ស្រូបយក​ដោយ​ពោះវៀន​ធំ​។ វា​អាច​បណ្តាលមកពី​កង្វះ​ពពួក​បាក់តេរី​ល្អ ការ​រលាក​ឬ​ការធ្វើ​ចលនា​របស់​ពោះវៀន​ដែល​មិន​ធម្មតា ដូចជា​ជំងឺ​រលាក​ពោះវៀន​ធំ​។ 

​អស់កម្លាំង  ប្រសិនបើ​អ្នក​ឆាប់​អស់កម្លាំង​ភ្លាមៗ បន្ទាប់ពី​សកម្មភាព​ប្រចាំថ្ងៃ​នៅផ្ទះ​ឬ​នៅ​កន្លែងធ្វើការ អាច​បណ្តាលមកពី​ជំងឺ​រលាក​ពោះវៀនធំ​ឬ​ជំងឺ Crohn​។​

​អ្នក​គួរ​យកចិត្តទុកដាក់​លើ​រោគសញ្ញា​ខាងលើ ហើយ​កុំ​ស្ទាក់ស្ទើរ​ក្នុងការ​ទៅ​ជួប​គ្រូពេទ្យ​បើ​ចាំបាច់​។ ក្រៅពីនោះ ត្រូវ​ថែរក្សា​ពោះវៀន​ធំ ដោយ​ការ​ញ៉ាំ​ជាតិ​សរសៃ​ឲ្យបាន​ច្រើន ពី​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម អាហារ​ចៀន ស្ករ អាល់កុល​និង​កាហ្វេ​។ ជា​ការល្អ​ផងដែរ ក្នុង​ការឈប់​ជក់បារី និង​ចាប់ផ្តើម​ផឹកទឹក​ឲ្យបាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​៕ ប្រភព​៖ brightside

 ពាក្យគន្លឹះ  សុខភាពពោះវៀនធំ

ព័ត៌មានផ្សេងទៀត