លោកហ៊ុនសែនថាលទ្ធិប្រជាធិបតេយ្យត្រូវបានលើកកម្ពស់ តែលោករ៉ុងឈុនថាខុសពីស្ថានភាពជាក់ស្ដែង

07-01-2020 3:35 pm 769

ក្នុងពិធីអបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអះអាងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ កំពុងត្រូវបានគោរពថែរក្សា និងលើកកម្ពស់ឥតឈប់។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗ អំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ។

ប៉ុន្តែលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងថា ស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា មិនដូចអ្វីដែលលោកនាយករដ្ឋមន្រ្ដីហ៊ុន សែនលើកឡើងនោះទេ។ លោករ៉ុង ឈុន បានថ្លែងថា ស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ត្រូវបានធ្លាក់ចុះបន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧កន្លងទៅ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត