អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​បិទផ្លូវ​មិនឲ្យ​រដ្ឋមន្ត្រីការបរទេ​សអ៊ី​រ៉ង់​ចូលរួម​កិច្ចប្រជុំ​UN

07-01-2020 2:36 pm 746
  ស្តាប់
លោកMohammad Javad Zarif
ស្តាប់ជាសំឡេង

​មន្ត្រី​អាមេរិក​និយាយថា អាមេរិក​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​លោក Mohammad Javad Zarif រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ ដើម្បី​អនុញ្ញាតឲ្យ​លោក​ធ្វើដំណើរ​ទៅ​ចូលរួ​មកិ​ច្ច​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០ នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​នោះទេ​។ មន្ត្រី​អាមេរិក​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មិន​បានបញ្ជាក់​អំពី មូលហេតុ ដែល​អាមេរិក​មិន​ផ្តល់​ទិដ្ឋាការ បិទផ្លូវ​មិនឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេ​ស​អ៊ីរ៉ង់​រូបនោះ ធ្វើដំណើរ​ទៅ​ញូវយ៉ក​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួងការបរទេស​អា​មេរិក បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ឡើយ ខណៈ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ក៏​បដិសេធ​មិន​អត្ថាធិប្បាយ​ដូច​អាមេរិក​ដែរ​។ ចំណែកឯ មន្ត្រី​របស់​អ៊ីរ៉ង់​នៅ​អង្គការសហប្រជាជាតិ ថា​បានដឹង​ដំណឹង​នៃ​ការបដិសេធ​ផ្តល់​ទិដ្ឋ​ការនេះ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​មិនបាន​ទទួលដំណឹង​ជា​ផ្លូវការ​ណាមួយ ពី​សហរដ្ឋអាមេរិក​ឬ​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ទិដ្ឋាការ របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ទេ​។​

​នៅក្រោម​កិច្ចព្រមព្រៀង​ទីស្នាក់ការ​កណ្តាល របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៤៧ បង្ហាញថា ជាទូទៅ អាមេរិក​អនុញ្ញាតឲ្យ​អ្នកការទូត​បរទេស ធ្វើដំណើរ​ទៅកាន់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​។ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីនតោន​និយាយថា ខ្លួន​អាច​បដិសេធ​ការផ្តល់​ទិដ្ឋាការ​ដល់​អ្នកការទូត​ណាមួយ ក្នុងករណី​ចាំបាច់ ដូចជា​ក្រោម​ហេតុផល​“ សន្តិសុខ ភេរវកម្ម​និង​នយោបាយ​ការបរទេស​” ។​

​ដំណឹង​ពី​ការបដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​លោក Zarif កើតឡើង​ចំពេល​ទំនាក់ទំនង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ធ្លាក់​ក្នុង​សភាព​តានតឹង​ខ្លាំង ក្រោយ​យោធា​អាមេរិក​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​មួយរូប គឺ​លោក Soleimani តាម​បញ្ជា​របស់លោក​ត្រាំ កាលពីពេល​ថ្មីៗ​នេះ​។ បើសិន​លោក Zarif បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹង​អនុញ្ញាតឲ្យ​លោក Zarif ថ្លែង​នៅក្នុង​កិច្ចប្រជុំ ហើយ​ចង់​មិន​ចង់ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ អាច​នឹង​យក​ឱកាស​នេះ តវ៉ា​ឬ​បរិហារ​អាមេរិក ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក Soleimani នៅ​ចំពោះមុខ​អ្នកការទូត​បរទេស​ទាំង​ឡាយ​។ យ៉ាងណាក៏ដោយ លោក Zarif គ្រោង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ តាំងតែ​ពីមុន​ផ្ទុះ​ភាព​តានតឹង​នេះ​មកម្ល៉េះ​។​

​គួរ​ជម្រាបជូន​ថា លោក Zarif​បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​លើកចុងក្រោយ​នៅ​ខែ​កញ្ញា អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​មេដឹកនាំ​ពិភពលោក នៅ​អង្គការសហប្រជាជាតិ​។ អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ខែកក្កដា លោក​Zarif ត្រូវបាន​អាមេរិក​រឹត​ត្បិត នៅក្នុង​ការធ្វើដំណើរ​ក្នុង​បរិវេណ​ទីក្រុង​ញូវយ៉ក ដោយ​មិន​អនុញ្ញាតឲ្យ​ដើ​រដោយ​សេរី​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ម្នាក់នេះ បាន​ទទួលរង​ទណ្ឌកម្ម​ពី​អាមេរិក​កន្លងមក​រួច​មកហើយ រួមមាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ដម្កល់​នៅ​អាមេរិក តែ​លោក​Zarif​បដិសេធថា គ្មាន​ទ្រព្យ​រក្សាទុក​នៅ​អាមេរិក​នោះទេ​៕

 ពាក្យគន្លឹះ  អាមេរិកអ៊ីរ៉ង់UNលោកZarif

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​