មនុស្ស​៦​នាក់​ស្លាប់​ក្នុង​បាតុកម្ម​តវ៉ា​នឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី​នៅ​ឥណ្ឌា​

07-01-2020 2:13 pm 241
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមអ្នកតវ៉ា​ឥណ្ឌា​ប្រមាណ​ ៦,០០០​នាក់ បាននាំគ្នា​ដង្ហែ​ជា​ក្បួន​តវ៉ា​ពាសពេញ​លើផ្លូវ​ក្នុង​រដ្ឋ Uttar Pradesh ដើម្បី​ប្រឆាំង​ទៅនឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌា ។ ក្បួន​តវ៉ា​នេះ​ដែរ​បាន​បង្ក​ជា​ហិង្សា​រវាង​ក្រុម​ប៉ូលិស និង​ក្រុមអ្នកតវ៉ា ដោយ​ក្រុមអ្នកតវ៉ា​បាននាំគ្នា​កប់​ដុំថ្ម​ទៅលើ​ប៉ូលិស ចំណែក​ក្រុម​ប៉ូលិស​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ដោយ​មាន​ការផ្ទុះអាវុធ ក៏ដូចជា​ការប្រើប្រាស់​កា​ណុង​បាញ់​ទឹក​ទៅ​លើ​ហ្វូង​បាតុករ​វិញ រហូត​បង្ករ​ឲ្យ​ក្រុមអ្នកតវ៉ា​ស្លាប់​បាត់បង់​ជីវិត​៦​នាក់ និង​រងរបួស​៣២​នាក់​។ ក្នុងនោះដែរ​ក៏​មាន​ការដុត​រថយន្ត​នៅខាងមុខ​ប៉ុស្តិ៍នគរបាល​ក្នុង​តំបន់ Daryaganj ថែមទៀត​ផង​។​

​បើ​យោង​ទៅ​តាម​ការបញ្ជាក់រ​បស់​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ Singh បានឲ្យដឹងថា « មនុស្ស​ប្រមាណ ១៤៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ក្បួន​តវ៉ា​ដ៏​ធំ​មួយ​នេះ »​។ 
​គួរបញ្ជាក់​ថា​ច្បាប់​នេះ​ដែរ​ត្រូវ​បាន​ច្រាន​ចោល​ម្ដង​ហើយ​កាលពីនាយករដ្ឋមន្រ្តីលោក ណា​រេ​ន​ត្រា​ម៉ូ​ឌី ចូលកាន់តំណែងក្នុង​ឆ្នាំ​២០១៤ ម្លេះ​។ ចំពោះ​មូលហេតុ​នៃ​ការតវ៉ា​ទៅនឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី​នេះដែរ ដោយសារតែ​ប្រជាពលរដ្ឋ​ឥណ្ឌា​មិន​ចង់​ឲ្យ​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​, ជនជាតិ​បង់​ក្លា​ដែស និង​ជនជាតិ​ប៉ា​គី​ស្ថាន ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តាំងពី​មុន​ឆ្នាំ​២០១៥ ចូល​ជា​សញ្ជាតិ​ឥណ្ឌា​ឡើយ ព្រោះ​ពួកគេ​មិនមែន​ជា​អ្នក​កាន់​សាសនា​មូស្លីម​។​

​សូម​រម្លឹក​ដែរ​ថា​បញ្ហា​ដែល​កើតចេញ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ដែរ​បាន​ផ្ទុះឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ធ្វើ​ជំរឿន ក៏ដូចជា​ការចុះ​ធ្វើ​បច្ចុប្បន្នភាព​ប្រជាជន​ដើម្បី​ងាយស្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​ក្នុង​ប្រទេស​ឥណ្ឌា​៕​

ព័ត៌មានផ្សេងទៀត