និស្សិត​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​ពី​បទ​រំលោភ​បុរស​ជា​ង​១០០​នាក់​

07-01-2020 9:27 am 1327
  ស្តាប់
ស្តាប់ជាសំឡេង

​​និស្សិត​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Sinaga  អាយុ ៣៦​ឆ្នាំ ត្រូវបាន​តុលាការ​អង់គ្លេស​កាត់ទោស​ដាក់ពន្ធនាគា​រ​មួយជីវិត​ពី​បណ្ដឹង​ជនរងគ្រោះ​ចំនួន ២៣​នាក់ កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ​។ ជាមួយគ្នានេះ​ក៏​នៅ​មាន​បណ្ដឹង​ពី​ជនរងគ្រោះ​ចំនួន​៧០​នាក់​ទៀត​ដែល​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ក្នុងនោះដែរ Sinaga ធ្លាប់​ជាប់​ពន្ធនាគា​ររ​ហូ​តដល់ ៨៨​លើក និង​ចំណាយ​​រយៈពេល​ជិត​២០​ឆ្នាំ​នៅក្នុង​គុក ក្រោយ​មាន​ការប្ដឹង​ពី​បុរស​ចំនួន​២៥​នាក់​។​

​ពាក់ព័ន្ធ​ទៅនឹង​រឿងក្ដី​រំលោភ​ដ៏​កម្រ​នេះ​ដែរ​ព្រះរាជអាជ្ញា  North-West លោក Ian Rushton បាន​និយាយថា « រឿងក្ដី​នេះ​ជា​រឿង​ក្ដី​ដ៏​កក្រើក​ក្នុង​ប្រទេស​អង់គ្លេស »​។ លោក​បាន​បន្ថែមទៀតថា « ជនរងគ្រោះ​ស្ទើរតែ​ទាំងអស់​ក្រោយពី​បាន​ស្គាល់ Sinaga នៅក្នុង​ក្លឹប ឬ​បារ តែងតែ​ត្រូវ​បិសាច​ល្មោភកាម​ភេទ​ដូចគ្នានេះ ល្បួង​ទៅ​ដេក​ក្នុង​បន្ទប់​ខ្លួន​រួច​ក៏​ធ្វើ​សកម្មភាព​តែម្ដង »​។​
​ក្រោយ​បាន​ឃាត់ខ្លួន​បុរស​ល្មោភកាម​នេះ ប៉ូលិស​បាន​រកឃើញ​ឌី​ស DVD ចំនួន​២៥០​ឌី​ស និង​រូបថត​ដែល​ជា​សកម្មភាព​រំលោភ​ចំនួន ៣០០,០០០​រូប​។ រីឯ​ជនរងគ្រោះ​ភាគច្រើន​ជា​និស្សិត​ដែល​មាន​អាយុ​ប្រមាណ​ជា​២០​ឆ្នាំ​ចុះ​។ 

គួរ​បញ្ជាក់​ដែរ​ថា​បិសាច​ល្មោភកាម Sinaga នេះ កាលពី​អំឡុង​ឆ្នាំ​២០១៧ ធ្លាប់​ត្រូវបាន​ជនរងគ្រោះ​វាយ និង​ចាប់​បញ្ជូន​ខ្លួន​ឲ្យ​ប៉ូលិស​ក្រោយ​ពី​រូបគេ​បាន​ដឹងខ្លួន តែ​ក៏​មាន​ជនរងគ្រោះ​ខ្លះ​ប៉ង​សម្លាប់ខ្លួន​ជា​ច្រើនលើក​ច្រើនសា​ដែរ​ក្រោយពី​បាន​ដឹងថា​ខ្លួន​ត្រូវ​បិសាច​ល្មោភកាម​នេះ​រំលោភ​៕​

ព័ត៌មានផ្សេងទៀត