មតិ៖ការហាម​កម្មករ​ស្នាក់​នៅ​អគារ​សាងសង់ មិន​មែន​ជាវិធាន​ការ​យូរ​អង្វែង​ទេ​​

06-01-2020 6:29 pm 720

​ក្រោយ​កើត​ឧប្បទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៦​ជាន់ នៅ​ខេត្ត​កែប ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់ លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់ចេញ​វិធានការ​ហាម​មិន​ឲ្យ​កម្មករ ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់ និង​បាន​ណែនាំ​ក្រុមហ៊ុន និង​អ្នកម៉ៅការ​សំណង់​ទាំងអស់ ត្រូវ​សាងសង់​កន្លែង​ស្នាក់នៅ ដែល​មាន​សុវត្ថិភាព និង​សុខមាលភាព​ដល់​កម្មក​រ​។ លោក​រដ្ឋមន្ត្រី ព្រមាន​ថា ក្នុង​ករណី​ល្មើស នឹង​ប្រឈមមុខ​ច្បាប់ ដោយ​គ្មាន​ករណី​អន្តរាគមន៍​ឡើយ​។​

​យ៉ាងណាមិញ ជុំវិញ​ការចាត់វិធានការ​នេះ ត្រូវបាន​អ្នកនយោបាយ និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម​មើលឃើញ​ថា ជា​វិធានការ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ សម្រាប់​ការពារ​សុវត្ថិភាព​កម្មករ និង​អ្នក​ស្នាក់​នៅ​ក្រោយ​ការសាងសង់​រួច​។ វិធានការ​ដែល​ប្រសើរ គឺ​ការ​រឹតបន្តឹង​ពី​គុណភាព​សំណង់ ដោយ​គ្មាន​ការប្រព្រឹត្ត​អំពើ​ពុករលួយ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ពេជ្រ ស្រស់ និង​លោក​គិន ភា ដូចតទៅ​៖ 

សំឡេង

ព័ត៌មានផ្សេងទៀត