បារាំង​ព្រមាន​សងសឹក​អាមេរិក​រឿង​ដាក់​ទណ្ឌកម្ម​លើ​ពន្ធ​សេវាកម្ម​ឌីជីថល​

06-01-2020 4:32 pm 223

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង​លោក Bruno Le Maire បាន​ព្រមាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ទាក់ទង​ទៅនឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ពន្ធ​សេវាកម្ម​ឌីជីថល​ពី​សំណាក់​អាមេរិក​ទៅ​លើ​ប្រទេស​បារាំង ពិសេស​ក្រុមហ៊ុន Google និង Amazon ជាដើម​។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​ថា « បើសិនជា​អាមេរិក​នៅ​តែ​បន្ត​ដាក់ទណ្ឌកម្ម​លើ​ពន្ធ​ឌីជីថល​របស់​បារាំង នោះ​យើង​នឹង​សងសឹក​វិញ ហើយ​យើង​នឹង​ប្ដឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO (World Trade Organization) »​។​

​បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​ដែរ​លោក Le Maire បាន​និយាយថា លោក​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​លោក Steven Mnuchin លេខាធិការ​រតនាគារ​អាមេរិក​រួចហើយ និង​ថែម​ទាំង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​គ្នា​ថែមទៀត​។​

​គូសបញ្ជាក់ថា ប្រសិនបើ​ភាព​រកាំរកូស​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​បារាំង​នេះ ពុំ​អាច​ស្វែងរក​ដំណោះស្រាយ និង​ការចរចារ​គ្នា​ទេ នោះ​វា​នឹង​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ធំ​ទី​២ បន្ទាប់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ជាក់​ជា​មិនខានឡើយ​៕​

ព័ត៌មានផ្សេងទៀត