ជំងឺរលាកត្រចៀកក្រៅ លើសត្វសុនក

06-01-2020 3:31 pm 957

 ជំងឺរលាកត្រចៀកក្រៅ កើតឡើងដោយសារមានបរាសិតក្នុងត្រចៀក ។ ការលាងសម្អាត ឬងូតសម្អាតធ្វើឱ្យទឹកចូលត្រចៀក ។ ក្រៅពីនេះ នៅមានកត្តាផ្សេងទៀត ដូចជា ប្រភេទឆ្កែដែលមានត្រចៀកបាក់ (Cocker spaniel, Springer spaniel ) ប្រភេទឆ្កែដែលមានត្រចៀកខុសប្រក្រតី (Chow Chow- Chinese sharpie) ប្រភេទឆ្កែដែលមានដុះរោមក្នុងត្រចៀក (Poodle, Terrier)។

ការចម្លងអាចបណ្តាលមកពីផ្សិត បាក់តេរី ឬបរាសិត ។ ជំងឺនេះ ភាគច្រើនកើតលើឆ្កែដែលមានត្រចៀកបាក់ ។ ម្យ៉ាងទៀត វាអាចកើតនៅលើសត្វគ្រប់វ័យ មិនថាសត្វញី ឬសត្វឈ្មោលឡើយ ។

រោគសញ្ញា ត្រូវបានបង្ហាញឱ្យឃើញមានសរសៃឈាមនៅត្រចៀកហើមប៉ោង មានឈាមនិងទឹកក្នុងស្រទាប់ត្រចៀក សត្វរមាស់ សត្វអេះត្រចៀកគ្រវីក្បាល ស្លឹកត្រចៀកហើមប៉ោង ត្រចៀកមានលក្ខណៈក្រហម មានក្លិនមិនប្រក្រតីចេញពីត្រចៀក មានការឈឺចាប់ពេលកាន់ត្រចៀក ។

យើងអាចព្យាបាលតាមប្រភេទបាក់តេរី ។ ភាគច្រើននៃការព្យាបាល ក៏យ៉ាងហោចណាស់ក៏ត្រូវចំណាយរយៈពេល២ខែដែរ ។ ប្រើវិធីវះបង្ហូរទឹករងៃចេញពីស្រទាប់ស្លឹកត្រចៀកលាងសម្អាតដោយទឹករម្ងាប់មេរោគ ។ ព្យាបាលតាមស្ថានភាពធ្ងន់ធ្ងរ ឬស្រាល ហើយការរលាកត្រូវប្រើប្រាស់គោលការណ៍រួម រួមមាន ប្រឆាំងរលាក+ប្រឆាំងនឹងមេរោគ+សម្លាប់មូលហេតុដែលបង្កជំងឺ (បរាសិត) ។

ការការពារ ត្រូវធ្វើឡើងដោយ ការពារជំងឺស្បែកសម្លាប់បរាសិតត្រួតពិនិត្យត្រចៀកជាប្រចាំ ហើយព្យាបាលទាន់ពេលវេលាលាងសម្អាតត្រចៀក ៕ 

ព័ត៌មានផ្សេងទៀត