ជំងឺរលាកត្រចៀកក្នុង លើសត្វសុនក

06-01-2020 3:28 pm 305

 ជំងឺរលាកត្រចៀកក្នុង គឺកើតឡើងដោយសារបរាសិត ។ រោគសញ្ញានៃជំងឺរលាកត្រចៀកក្នុង ត្រូវបានបង្ហាញឱ្យឃើញនូវសភាពឈឺចាប់ ពិបាកទ្រាំ ផ្អៀងក្បាល គ្រវីក្បាល ដើរវង់ជារង្វង់ ក្លិនត្រចៀកស្អុយ មានទឹករងៃពណ៌លឿង ខ្មៅ ក្រហម ឬខ្ទុះ ។ ត្រចៀកទាំងមូល និងរឹមជុំវិញត្រចៀកឡើងក្រាស់ និងមានពណ៌ក្រហម សញ្ញានោះ លេចចេញមកច្បាស់លើឆ្កែជាងលើឆ្មា និងមានអាចម៍ត្រចៀកច្រើន ។

ជំងឺនេះ អាចព្យាបាលបាន ដោយមើលទៅតាមស្ថានភាពធ្ងន់ធ្ងរ ឬស្រាល ហើយការរលាក ត្រូវប្រើប្រាស់គោលការណ៍រួម ប្រឆាំងរលាក+ប្រឆាំងនឹងមេរោគ+សម្លាប់ ។ ការព្យាបាលបន្ថែម គឺបង្កើតមជ្ឈដ្ឋានខ្យល់ចេញចូល នៅរន្ធត្រចៀក ។ ត្រូវលាងសម្អាតត្រចៀក ដោយសូលុយស្យុងលាងក្នុងត្រចៀក ឬសម្អាតដោយសំឡី ដែលមាន Oxygenee។ គេអាចប្រើ Alcohol តែសម្អាតតែខាងក្រៅប៉ុណ្ណោះ បើចង់ប្រើគប្បីប្រើAlcohol=70-90អង្សា ។ លាងស្រាលៗ ដើម្បីកុំឱ្យដាច់ភ្នាសដំបៅត្រចៀកទៀត ៕ 

ព័ត៌មានផ្សេងទៀត