ជំងឺCherry eyeលើសុនក

06-01-2020 3:24 pm 223

 ជំងឺនេះ ត្រូវបានគេហៅជាភាសាអង់គ្លេសថា Cherry eye ឬអាចហៅម្យ៉ាងទៀតថា Third Eyelid ។ ករណីនេះតែងជួបចំពោះឆ្កែប៉េកាំង ក្រៅពីនេះ វាអាចមានលើប្រភេទឆ្កែផ្សេងៗទៀត ។ មូលហេតុចម្បង បណ្តាលមកពីរលាកក្រពេញទឹកភ្នែក ឬរលាកត្របកភ្នែក ។

រោគសញ្ញា ត្រូវបានបង្ហាញឱ្យឃើញដូចជា នៅលើដើមភ្នែកខាងក្នុងក្បែរក្រពេញទឹកភ្នែក លេចចេញដុំសាច់មកក្រៅ ហើយឆ្កែមានសភាពធម្មតា ទាំងសុខភាព និងការស៊ីចុក ។ ដុំសាច់នេះ ធ្វើឱ្យសត្វពិបាកទ្រាំ ហើយអេះញឹកញាប់ ។ ឆ្កែអាចមានបញ្ហានេះ ចំពោះភ្នែកទាំងសងខាង ឬតែម្ខាង ។

ការព្យាលបាល ត្រូវបានធ្វើឡើងដោយបញ្ចូលដុំសាច់នោះទៅក្នុង ហើយលាងភ្នែក និងបន្តក់អង់ទីប្យូទិច ប្រសិនបើលេចចេញមកលើកទី២ ត្រូវប្រើវិធីកាត់ចោល ។ ប្រើសំឡីរុំលើភ្នែក បន្ទាប់ពីកាត់ប្រមាណ១០-១៥នាទី ៕ 

ព័ត៌មានផ្សេងទៀត