ជំងឺស្ងួតកែវភ្នែកលើសត្វសុនក

06-01-2020 3:14 pm 96

ជំងឺស្ងួតកែវភ្នែក ឬ Dry Eye ឬអាចហៅម្យ៉ាងទៀតថា Kerato-conjunctivitis ដែលបង្កឱ្យមានការថយចុះការបញ្ចេញទឹកភ្នែក ។ ស្ងួតកែវភ្នែក បណ្តាលពីភាពវិបល្លាសក្រពេញភ្នែក ដែលមិនអាចផលិតទឹកភ្នែក ដើម្បីការពារកែវភ្នែក និងភ្នាសភ្នែក គ្រប់គ្រាន់បាន និងជាបណ្តើរ វាបណ្តាលឱ្យភ្នែកងងឹតបាន ។

ករណីនេះ តែងកើតលើឆ្កែពូជតូច ច្រមុះខ្លី ដូចជា Cocker Spaniels, Bulldogs, West Highland White Terriers, Lhasa Apso, va Shih Tzu និងពពួកសុនកដែលមានភ្នែកលៀន ងាយជួបប្រទះបញ្ហានេះ ព្រោះ ត្របកភ្នែកមិនបានគ្របភ្នែកពេញលេញឡើយ ដែលជាហេតុធ្វើឱ្យកែវភ្នែកប៉ះបរិយាកាសច្រើន និងងាយស្ងួត ។

ស្ងួតកែវភ្នែក ក៏អាចបណ្តាលមកពីវិបត្តិនៃការប្រើឱសថសណ្តំ និងAtropinឬវិបត្តិពីការប្រើSulfamideជួនកាលបណ្តាលមកពីមេកានិក ឬអាស្រ័យការកាត់ Cherry ឬ Hypothyroid, Carrhe, ទឹកនោមផ្អែម ភាពសុំា ៕ 

ព័ត៌មានផ្សេងទៀត