ជំងឺបូស លើសត្វសុនក

06-01-2020 3:09 pm 172

បូស (Abscess)ជាបញ្ហាលើស្បែកមួយប្រភេទ ដែលបង្កដោយបាក់តេរី បង្កជាខ្ទុះបណ្តាលឱ្យហើម ប៉ោង ។ បូសមាន២ប្រភេទ អាប់សែក្តៅ និងត្រជាក់ ។

ចំពោះបូសត្រជាក់ វាមិនបង្កឱ្យគ្រុនក្តៅឡើយ ហើយដំណាក់កាលបន្ទាប់ និងចុងបញ្ចប់ អាចនឹងជាទៅវិញបាន ហេតុនេះ មិនចាំបាច់វះកាត់ក៏បាន ។

ចំពោះបូសក្តៅ យើងត្រូវព្យាបាលជាបន្ទាន់ ដោយឱសថ ឬវះកាត់ ប៉ុន្តែត្រូវតាមដាននូវដំណាក់កាលលូតលាស់ទាំង៣ដូចជា ៖
- ដំណាក់កាលរលាក៖ ដំណាក់កាលនេះ គេសង្កេតឃើញលេចចេញនូវសញ្ញា ហើម ក្តៅ ក្រហម និងឈឺចាប់ ។
- ដំណាក់កាលទុំ៖ គឺជាដំណាក់កាលកកើតជាខ្ទុះនៅដំណាក់កាលដំបូង ហើយដំណាក់កាលទី២ គឺជាដំណាក់កាលទុំជោរ ។ ពេលនោះ គេសង្កេតឃើញថា វាមានសភាពទន់ពណ៌ខៀវ ហើយមានសីតុណ្ហភាព៣៨-៤០អង្សា ។ ក្នុងការវះកាត់ គេអនុវត្តនៅដំណាក់កាលទី២នេះ ពេលដែលបូសមានលេចចេញនូវសណ្ឋានជិតបែកធ្លាយ ។
- ដំណាក់កាលបែកធ្លាយ៖ ជាដំណាក់កាលចុងក្រោយនៃជំងឺបូស ដូចនេះ យើងរង់ចាំ ពេលនោះ ធ្វើការព្យាបាលក៏បាន ។

ការព្យាបាល ត្រូវធ្វើឡើងដោយវិធីចោះ ឬវះក៏បាន ៕ 

ព័ត៌មានផ្សេងទៀត