លោក​ត្រាំ​ជះ​លុយ​២​សែន​កោដិ​ដុល្លារ​លើ​សម្ភារៈ​សឹក​ត្រៀម​ស្វាគមន៍​អ៊ីរ៉ង់​

06-01-2020 11:08 am 1907

​ក្រោយ​មាន​ការ​គំរាម​សងសឹក​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​នា​ពេល​កន្លង​ទៅ អាមេរិក​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ទទួល​ស្វាគមន៍​។ ទាក់ទង​ទៅនឹង​ការត្រៀម​ជើង​ព្រួល​នេះដែរ អាមេរិក​បាន​ចំណាយ​ទឹកប្រាក់​ដ៏​ធំ ដោយ​ជះ​ទៅ​លើ​សម្ភារៈ យោធា​ក្នុង​ការពង្រឹង និង​ពង្រីក​សមត្ថភាព​ផ្នែក​សឹក​របស់ខ្លួន​។​

​ទន្ទឹមនឹងនេះ​ដែរ កាលពី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២០ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​បង្ហោះ​សារ​ជាការ​សម្ញែង​ដាក់​អ៊ីរ៉ង់​ក្នុង​បណ្ដាញ​សង្គម​ទាំង​នៅលើ​ផេក​ហ្វេស​ប៊ុក និង​ធ្វី​ត​ធើ​(Twitter)​របស់​លោក​ផ្ទាល់​ថា « អាមេរិក​បាន​ចំណាយ​ទឹកប្រាក់​២​សែន​កោដិ​ដុល្លារ​ទៅ​លើ​សម្ភារៈ​សឹក​។ យើង​ធំ​ជាង​ពួកគេ ហើយ​ធំ​ជាង​ឆ្ងាយ​ថែមទៀត​ផង​។ បើសិនជា​អ៊ីរ៉ង់​ហ៊ាន​ប៉ះ​យើង​តែ​បន្តិច នោះ​យើង​នឹង​ជូនអំណោយ​ជាទី​ពេញចិត្ត​ឲ្យគេ​វិញ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ »​។ 

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោ​ត្រាំ​គំរាម​បែបនេះ ពោល​កាលពីពេល​ថ្មីៗ​នេះ លោក​ត្រាំ​បាន​ព្រមាន​វាយប្រហារ​ទៅលើ​ទីតាំង​ចំនួន​៥២​កន្លែង​ដែល​ជា​ទីកន្លែង​សំខាន់ៗ ពិសេស​គឺ​ជា​តំបន់​វប្បធម៌​របស់​អ៊ីរ៉ង់​។ ទីកន្លែង​ទាំង​៥២​នេះ​ដែរ​តំណាង​ឲ្យ​ជនជាតិ​អាមេរិក ៥២​នាក់ ដែល​ត្រូវបាន​អ៊ីរ៉ង់​ចាប់​ជា​ចំណាប់ខ្មាំង​។ យ៉ាងណាមិញ ក្រោយ​មាន​ការ​គំរាម​វាយប្រហារ​ពី​លោក​ត្រាំ អ៊ីរ៉ង់​បានប្រកាសឲ្យ​កងទ័ព​របស់​អាមេរិក និង​កងទ័ព​ប្រទេស​ផ្សេងៗ​ទៀត ត្រូវតែ​ដក​ចេញពី​ទឹកដី​ខ្លួន​។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់​បាន​ចោទ​លោក​ត្រាំ ថា​ជា « មេ​ភេ​វរជន » ដោយ​មិន​ត្រឹមតែ​បាន​សម្លាប់​មេ​បញ្ជាការ​របស់​ខ្លួន​ទេ ថែមទាំង​គំរាម​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​ថែមទៀត​៕​

ព័ត៌មានផ្សេងទៀត

 អ៊ីរ៉ង់​ព្រមាន​សងសឹក​នឹង​អ៊ីស្រាអែល​ដែល​បើក​ការវាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែ​រ​Natanz

 អ៊ីរ៉ង់​ដោះលែង​កប៉ាល់​កូរ៉េខាងត្បូង​ជា​ថ្នូរ​នឹង​ការជួយ​រំដោះ​លុយ​ដែល​ជាប់​ក្រោម​ទណ្ឌកម្ម​អាមេរិក​

អាមេរិក​និង​អ៊ីរ៉ង់​ចាប់ផ្តើម​ការ​ពិភាក្សាដោយ​ប្រយោល​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

 អ៊ីរ៉ង់​នឹងមិន​បញ្ឈប់​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ា​ញ៉ូម បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​

 អ៊ីរ៉ង់​នៅតែ​ទារ​ឲ្យ​អាមេរិកដក​ទណ្ឌកម្ម មុន​ពិភាក្សា​ស្តា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

 លោក​បាយដិន​បញ្ជា​ឲ្យ​វាយប្រហារ​សងសឹក​ក្រុម​កងជីវពល​គាំទ្រ​អ៊ីរ៉ង់​នៅ​ស៊ី​រី​

 លោក​ដូណាល់ ត្រាំ​​រួច​ពី​ការចោទប្រកាន់​​នៅ​ព្រឹទ្ធសភា​​ជា​លើក​ទី​ពីរ​

 លោក​ត្រាំ​ត្រូវ​សភា​បោះឆ្នោត​គាំទ្រ​ការចោទប្រកាន់​ឈានទៅ​ដកតំណែង​

 លោក​ដូណាល់ ត្រាំ​អនុម័ត​ប្រកាស​ភាពអាសន្ន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​

លោក​ត្រាំ​​ជា​ប្រធានាធិបតី​​ដំបូង​គេ​​ដែល​ធ្វើ​រឿង​មួយ​នេះ​​ក្នុង​រយៈពេល​១៥២​ឆ្នាំ​