លោក​ត្រាំ​ព្រមាន​វាយប្រហា​រលើ​ទីតាំង​អ៊ីរ៉ង់​៥២​កន្លែង​

05-01-2020 6:08 pm 1893
  ស្តាប់
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក
ស្តាប់ជាសំឡេង

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​ផ្ទុះឡើង​កាន់តែខ្លាំង ក្រោយ​អាមេរិក​សម្លាប់​លោក​Qassem Soleimani ដែលជា​អ្នកដឹកនាំ​ប្រតិបត្តិការ​យោធា​អ៊ីរ៉ង់​នៅ​មជ្ឈឹម​បូព៌ា ក្នុងឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​ប្រដាប់អាវុធ Quds​កាលពី​ថ្ងៃ​សុក្រ​។ ក្រោយ​មរណៈភាព​របស់​លោក​ម្នាក់នេះ អ៊ីរ៉ង់​បាន​គំរាម​វាយប្រហារ​សងសឹក​។ នៅ​មិនទាន់​ដឹង​ច្បាស់​ថា អ៊ីរ៉ង់​នឹង​វាយប្រហារ​ប្រឆាំង​អាមេរិក​នៅពេលណា​ជាក់លាក់​នោះទេ ប៉ុន្តែ​ទូរទស្សន៍ al-Mayadeen បាន​រាយការណ៍​ថា ក្រុម​ស​កងជីវពល Kataib Hezbollah គាំទ្រ​ដោយ​អ៊ីរ៉ង់ បានចេញ​សេចក្តី​ព្រមាន​ដល់​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឲ្យ​«​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​របស់​អាមេរិក ក្នុង​ចម្ងាយ​មិនតិចជាង ១,០០០ ម៉ែត្រ ដែល​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។ 

​ជា​ការឆ្លើយតប​នឹង​ការគំរាមកំហែង​សងសឹក​នេះ អាមេរិក​បាន​បញ្ជូន​ក​ង​ទ័ព​ចំនួន ៣,០០០ នាក់ បន្ថែមទៀត ទៅកាន់​មជ្ឈឹម​បូ​ព៌ា និង​បាន​ណែនាំ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​។ នៅក្នុង​នោះ​ផងដែរ ប្រធានាធិបតី​អាមេរិក​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា អាមេរិក​បានកំណត់​ទី​តាំង​អ៊ីរ៉ង់​ចំនួន ៥២ កន្លែង ដែល​ទីតាំង​ខ្លះ​មាន​សារសំខាន់​សម្រាប់​ប្រទេស​អ៊ីរ៉ង់​និង​វប្បធម៌​អ៊ីរ៉ង់​។ លោក​ត្រាំ​ព្រមាន​ថា ប្រសិនបើ​ក្រុងតេអេ​រ៉ង់​វាយប្រហារ​ប្រឆាំង​អាមេរិក នោះ​អាមេរិក​នឹង​វាយប្រហារ​បំផ្លាញ​ទីតាំង​ដែល​បានកំណត់​ភ្លាមៗ​។ លោក​ត្រាំ​និយាយថា គោលដៅ​ទាំង​៥២​កន្លែង​នេះ តំណាងឲ្យ​ជនជាតិ​អាមេរិក​ចំនួន ៥២ នាក់ ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ឆ្លើយតប​នៅលើ​បណ្តាញ​សង្គម ធ្វី​ត​ទ័​រ ថា ការសម្លាប់​លោក Soleimani គឺជា​ការបំពានច្បាប់​អន្តរជាតិ ហើយ​រាល់​ការតម្រង់​គោលដៅ​ទៅលើ​ទីតាំង​វប្បធម៌​នឹង​ក្លាយជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ សម្រាប់​អ្នកវិភាគ​បាន​និយាយថា អ៊ីរ៉ង់​អាច​នឹង​បន្ត​វាយប្រហារ​តាម​អ៊ីនធឺណិត ប្រឆាំងនឹង​សហរដ្ឋអាមេរិក ឬ​ការវាយប្រហារ​តាម​ប្រពៃណី ទៅលើ​គោលដៅ​ឬ​ផលប្រយោជន៍​អាមេរិក​នៅ​មជ្ឈឹម​បូ​ព៌ា​។​

​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក Qassem Soleimani​នេះដែរ លោក Ayatollah Khamenei មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្នកនយោបាយ​នៅ​អ៊ីរ៉ាក់ បានប្រកាស​កាន់ទុក្ខ​រយៈពេល​៣​ថ្ងៃ និង​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​ទង្វើ​របស់​អាមេរិក​ទៀត​ផង​។ សព​របស់លោក​ត្រូវបាន​ដឹក​ចេញពី​ប្រទេស​អ៊ីរ៉ាក់ ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដែលជា​ស្រុកកំណើត ដើម្បី​រៀបចំ​ពិធី​បុណ្យសព​។ អ្នក​កាន់ទុក្ខ​រាប់ពាន់នាក់ បាន​សម្រុក​ទៅកាន់​ទីក្រុង​Ahvaz ប្រទេស​អ៊ីរ៉ង់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទទួល​សាកសព​របស់លោក Soleimani ដែល​រុំ​ទង់ជាតិ​អ៊ីរ៉ង់​ជុំវិញ​មឈូស ដោយ​ក្តី​សោកសង្រេង និង​បង្កប់​នៅ​ការ​ស្អប់ខ្ពើម​អាមេរិក​យ៉ាងខ្លាំង​។ ទាំង​ប្រជាជន​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់ ចាត់ទុក​លោក Qassem Soleimani​ជា​បុរស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សម្រាប់​ពួកគេ​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​