គណបក្ស​ថ្មី ​នៃ​ក្រុមមន្ត្រី​អតីត​​CNRP ​អាច​ស្រូប​កម្លាំង​គាំទ្រ​ នៅ​មូលដ្ឋាន​​បានទេ​?​

03-01-2020 5:46 pm 3197

​គណបក្ស​ថ្មីថ្មោង​មួយ ដែល​បង្កើតឡើង​ដោយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បង្កើតឡើង​។ គណបក្ស​ថ្មីថ្មោង​នេះ មាន​ឈ្មោះថា គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ គណបក្សនយោបាយ​ថ្មី​នេះ អះអាងថា គឺ​ដើម្បី​បន្ត​ស្មារតី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​រំលាយចោល កាលពី​ចុងឆ្នាំ ២០១៦ កន្លងទៅនេះ​។​

​យ៉ាងនេះក្តី គណបក្ស​នេះ​នៅ​មិនទាន់មាន​ប្រធាន និង​រចនាសម្ព័ន្ធ ក្បាលម៉ាស៊ីន​នៅឡើយ​ទេ​។​តែ​លោក​កង គឹម​ហាក់ជា​សហ​ស្ថាបនិក​មួយរូប​នៃ​គណបក្ស​ថ្មី​នេះ បញ្ជាក់ថា ប្រធាន​ដឹកនាំ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​នឹង​ជជែក​គ្នា​ពេល​ក្រោយ បន្ទាប់ពី​ទទួលស្គាល់​ការសុំ​បង្កើត​ពី​ក្រសួងមហាផ្ទៃ .....

​សូម​ស្តាប់​លោក​កង គឹម​ហាក់ ៖

​ប៉ុន្តែ​ការចេញដំណើរ​នៃ​គណបក្ស​ថ្មី​នេះ ក៏​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ ពី​អតីត​សហការី​ដែល​ធ្លាប់​ជ្រក​ក្រោម​ដំបូល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដូចគ្នា​។ ប៉ុន្តែ​ការណ៍​នេះ មិនបាន​បង្ក​ជា​ការបារម្ភ សម្រាប់​ក្រុម​ថ្មី​នេះឡើយ​។ លោក​កង គឹម​ហាក់ តប​វិញ​ថា ការរិះគន់​បែបនេះ ពួកខ្លួន​ធ្លាប់បាន​ឆ្លងកាត់​រួចមកហើយ ......

​សូម​ស្តាប់​លោក​កង គឹម​ហាក់ ៖

​ពេល​សួរថា ហេតុអ្វី​ក៏​ចេញមក​បង្កើត​បក្ស​ថ្មី​ក្នុងស្ថានភាព​នេះ ដែល​មើលទៅ កំពុង​ដើរ​ចូលក្នុង​ទម្រង់​ដែល​គណបក្សកាន់អំណាច​ចង់បាន លោក​កង គឹម​ហាក់ ថា កន្លងមក​ដោយសា​រលំ​ហ​នយោបាយ​នៅ​មូលដ្ឋាន​ហាក់​ចង្អៀត មិនអាច​ធ្វើ​សកម្មភាព​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​បាន ក្រោយពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ដូច្នេះ គណបក្ស​នេះ នឹង​បានជា​ជម្រើស​ថ្មី សម្រាប់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ .......... 

​សូម​ស្តាប់​លោក​កង គឹម​ហាក់ ជា​បន្ត​៖

​សម្រាប់​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់ថា គណបក្ស​ថ្មី​នេះ នឹង​មិនអាច​ស្រូប​ទាញ​កម្លាំង​ធ្លាប់​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានទេ​។ លោក​ថា ទៅ​ថ្ងៃមុខ គណបក្ស​នេះ នឹង​មិនមាន​វាសនា​ល្អ​ឡើយ ......

​សូម​ស្តាប់​លោក​មាស នី​៖

​លោក​មាស នី និយាយថា  ដ្បិត​ថា​ការបង្កើត​គណបក្សនយោបាយ​ជា​សិទ្ធិ របស់​ពលរដ្ឋ​គ្រប់រូប ប៉ុន្តែ​ស្ថានភាព​នេះ បង្ហាញ​ពី​ការ​រលេះ​ចេញ​នៃ​ក្បាលម៉ាស៊ីន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ម្តង​បន្តិចៗ ដែល​នេះ​ជា​ការចង់បាន​របស់​គ​ណ​បក្ស​កាន់អំណាច ......

​សូម​ស្តាប់​លោក​មាស នី​៖

​យ៉ាងនេះក្តី បើតាម​លោក​កង គឹម​ហាក់ គឺ​រង់ចាំ និង​រៀបចំ​ឲ្យមាន​ការ​រួបរួមគ្នា នាពេលខាងមុខ មិន​ថា​ក្រុម​លោក​កឹម សុខា ឬ​ក្រុម​លោក​សម រង្ស៊ី ឡើយ .....

​សូម​ស្តាប់​លោក​កង គឹម​ហាក់​៖


ព័ត៌មានផ្សេងទៀត