NOCC ស្នើអាជ្ញាធរខេត្តមួយចំនួនរក្សាសុវត្ថិភាពដល់ក្បួនប្រណាំងកង់

03-01-2020 5:36 pm 180

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា លើកទី១ នឹងចាប់ផ្ដើមប្រកួតនាថ្ងៃស្អែកនេះហើយ ដោយចេញដំណើរពីខេត្តកោះកុង កាត់ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០។ ជាមួយគ្នា គណៈកម្មការរៀបចំបានស្នើយ៉ាងដល់អាជ្ញាធរសមត្ថកិច្ច និងពលរដ្ឋត្រូវចូលរួមសហការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុវត្ថិភាពក្នុងការប្រកួត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ គឺមានល្បឿនយ៉ាងហោច ៤០គីឡូម៉ែត្រក្នុង ១ម៉ោង ហេតុនេះអាជ្ញាធរ និងសមត្ថកិច្ច ត្រូវរឹតបន្ដឹងរឿងចរាចរ ដោយមុនពេលក្បួនប្រណាំងកង់ចេញដំណើរ ៣០នាទី ត្រូវតែបិទចរាចរលើកំណាត់ផ្លូវត្រូវប្រណាំងដាច់ខាត។ ហើយបញ្ហាសត្វពាហនៈដែលអាចរំខានជាយថាហេតុដល់ក្បួន ក៏ត្រូវការពារផងដែរ។ លោកបន្ដថា «កំណាត់ផ្លូវត្រូវប្រណាំង មិនអនុញ្ញាតឲ្យយានយន្ដធ្វើចលនាទេ សូម្បីនៅលើផ្លូវហើយក៏ដោយ ក៏ឲ្យគាត់អែបខាង ហើយពន្លត់ម៉ាស៊ីនឈប់ដែរ។

មួយវិញទៀត អ្នកចេញឡាន ឬម៉ូតូ ពិសេសក្មេងតូចៗត្រូវមានការក្រើនរំឭក និងអំពាវនាវឲ្យប្រជាពលរដ្ឋមានការយល់ដឹង ហើយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពេលចេញមកអបអរក្បួន ដើម្បីចៀសវាងឧបទេវហេតុផ្សេងៗ ព្រោះប្រណាំងកង់នេះលឿនណាស់ ល្បឿន ៤០គីឡូម៉ែត្រក្នុង ១ម៉ោង»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ មាន៣ដំណាក់កាល ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។ ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករាចេញពីរង្វង់មូ លលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោសរុបប្រមាណ១៧២.៨ គី ឡូម៉ែត្រ។និងដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករាចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែបចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ៕ 

 ពាក្យគន្លឹះ  NOCCប្រណាំងកង់

ព័ត៌មានផ្សេងទៀត