មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​ម្នាក់​បាន​ស្លាប់​ក្នុង​ការវាយប្រហារ​របស់​អាមេរិកនៅ​អ៊ីរ៉ាក់​

03-01-2020 3:35 pm 1157
លោកQassem Soleimani​

​គ្រាប់​រ៉ុកកែត​ប្រភេទ Katyusha ចំនួន​៣​គ្រាប់ បាន​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត របស់​មេបញ្ជាការ​នៃ​ក្រុម​ប្រដាប់អាវុធ​Quds លោក Qassem Soleimani និង​មេបញ្ជាការ​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​លោក Abu Mahdi al-Muhandis​។ ក្បួន​រថយន្ត​មួយ​ខ្សែ​នេះ បាន​រង​នូវ​ការវាយប្រហារ នៅពេល​កំពុងធ្វើដំណើរ ឆ្ពោះទៅកាន់​ទីស្នាក់ការ​ទ័ព​អាកាស របស់​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដើម្បី​ចូលរួម​ជំនួប​ដ៏​សំខាន់​មួយ រវាង​លោក Qassem Soleimani​និង​លោក Abu Mahdi al-Muhandis​។ 

​អាមេរិក​និង​អ៊ីរ៉ង់​បានបញ្ជាក់​ពី​មរណៈភាព​របស់លោក Qassem Soleimani​នេះ​ផងដែរ​។ មន្ទី​រប​ច្ចុកោណ​អាមេរិក​បញ្ជាក់ថា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ជា​អ្នកបញ្ជា​ឲ្យ​តាម​សម្លាប់​លោក Qassem Soleimani​។ រីឯ​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ​អ៊ីរ៉ាក់ បន្ទាប់ពី​ទទួលបាន​ដំណឹង​នៃ​ការស្លាប់​របស់​មនុស្ស​ជិតដិត​និង​លោក​ម្នាក់នេះ គឺ​លោក​មិន​សប្បាយចិត្ត​ទាល់តែ​សោះឡើយ ហើយ​បានប្រកាស​កាន់ទុក្ខ​ទូទាំងប្រទេស​រយៈពេល​៣​ថ្ងៃ​។ សម្រាប់​អ៊ីរ៉ាក់​ចាត់ទុក​លោក​Soleimani ដូចជា​អ្នកក្លាហាន​មួយរូប​។ តែ​អាមេរិក​ចាត់ទុក ជា​ក្រុម​ភេរ​វករ​នៃ​កងកម្លាំង​Quds ដែល​បាន​បើក​ការវាយប្រហារ សម្លាប់​បុគ្គលិក​អាមេរិក​ជាច្រើន​នាក់​កន្លងមក​។​

​លោក​Qassem Soleimani​ដឹកនាំ​ប្រតិបត្តិការ​យោធា​អ៊ីរ៉ង់​នៅ​មជ្ឈឹម​បូ​ព៌ា ក្នុងឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​ប្រដាប់អាវុធ Quds​។ លោក​ជា​បុគ្គល​ដ៏​សំខាន់ និង​ល្បីល្បាញ​ម្នាក់​ក្នុងអំឡុងពេល​សង្គ្រាមរ​វាង​ស៊ី​រី ជាមួយនឹង​អ៊ីរ៉ាក់​។ លោក​Qassem Soleimani​ធ្លាប់បាន​រួច​ជីវិត​ជា​ច្រើនដង​មកហើយ ពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល និង​អារ៉ាប់​រួម កាលពី​២​ទសវត្សរ៍​មុន​។ ក្រៅពីនេះ​លោក Qassem Soleimani ធ្លាប់បាន​ជួយ​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​អំឡុងពេល​ចាញ់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​២០១១ ហើយ​លោក Qassem Soleimani ក៏​ជា​អ្នក​ជួយ​កម្ចាត់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​ថែមទៀត​ផង​។​

​គួរ​កត់សំគាល់ថា ភាព​តានតឹង​រវាង​អាមេរិក​និង​ក្រុម​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ផ្ទុះឡើង​ក្នុងពេល​ថ្មីៗ​នេះ នៅពេល​អាមេរិក​បើក​ការវាយប្រហារ​តាម​អាកាស កម្ទេច​មូលដ្ឋាន​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ កាលពី​សប្តាហ៍​មុន ដើម្បី​សងសឹក​នឹង​ក្រុម​នេះ ដែល​អាមេរិក​ចោទថា វាយប្រហា​រលើ​មនុស្ស​របស់គេ​។ ក្រោយមក​ក្រុមគាំទ្រ​អ៊ីរ៉ង់​ក្នុងប្រទេស​អ៊ីរ៉ាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​គប់​ដុំថ្ម​នៅមុខ​ស្ថានទូត​អាមេរិក​អស់​២​ថ្ងៃ ទើប​ចាកចេញ​ក្រោយ​អាមេរិក​គំរាម​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​