គេងមិនបានគ្រប់គ្រាន់ផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

03-01-2020 11:09 am 339
  ស្តាប់
ស្តាប់ជាសំឡេង

បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ ឬប្តូរយកការគេងដើម្បីមកសម្រេចការងារនិងអនុវត្តន៍នូវ ទម្លាប់មួយផ្សេងទៀត វាពិតជាមិនមែនជម្រើសដ៏ល្អនោះទេហើយទង្វើនេះ ពិតជាបង្កគ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពរាងកាយ។ តើការគេងមិនបានគ្រប់គ្រាន់ផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?  សូមស្ដាប់នាទីសុខភាពនិងសម្រស់រៀបចំជូនដោយស៊ូ សូរិយាដូចតទៅ៖

រាងកាយនិងខួរក្បាលរបស់មនុស្ស ទាមទាឲ្យមានការគេងសម្រាកបានគ្រប់គ្រាន់ ដើម្បីបំពេញឲ្យបានដូចដើមឡើងវិញនូវថាមពលដែលបានបាត់បង់ទៅ។ការគេងលក់ឆ្អែតគ្រប់គ្រាន់ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព! វាអាចជួយឲ្យរាងកាយនឹងខួរក្បាលរបស់មនុស្ស បានសម្រាក ថែមទាំងជាគន្លឹះសំខាន់ក្នុងការជំរុញឲ្យរាងកាយ មានថាមពលគ្រប់គ្រាន់ឮសម្រាប់ សកម្មភាពប្រចាំថ្ងៃដូចជាការសិក្សានិងបំពេញការងារផ្សេងៗជាដើម។ 

ប៉ុន្តែផ្ទុយទៅវិញបើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ ឬមួយប្តូរទម្លាប់គេងទៅបំពេញកិច្ចការងារ អ្វីផ្សេងនោះ វាពិតជាមិនមែនជម្រើសល្អនោះទេចំពោះសុខភាព! បើតាមការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលទទួលទានដំណេកខ្វះខាត ងាយប្រឈមមុខ និងសេចក្តីស្លាប់ខ្ពស់ជាងអ្នកដែលបានគេងច្រើន ថែមទាំងបណ្តាលឲ្យលោកអ្នកងាយ កើតជំងឺសសៃឈាមបេះដូងដំណាក់កាលដំបូង និងមានផលប៉ះពាល់ជាច្រើនទៀតដូចខាងក្រោម៖

១ថយចុះចំណង់ផ្លូវភេទ

បុរសស្ទះដង្ហើមនៅពេលគេងមានបរិមាណតេសតូស្តេរ៉ូនទាបជាង អាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវ ភេទ។  ហេតុនេះហើយបើសិនជាមិនចង់កើតមានបញ្ហាបែបនេះ អ្នកត្រូវតែគេងឲ្យបានតិចបំផុត ក៏៨ម៉ោងក្នុងមួយថ្ងៃដែរ។

២ហានិភ័យនៃជំងឺបេះដូង

នៅពេលដែលគេងមិនបានគ្រប់គ្រាន់រយៈពេលយូរ សំពាធឈាមរបស់អ្នកនឹងកើនឡើង ជាតិស្ករចុះ ទាប ហើយឈាមនឹងបុកទៅកាន់បេះដូងខ្លាំងជាងធម្មតា និងបង្ករឲ្យក្លាយទៅជាជំងឺគាំងបេះដូង។

៣ជំងឺទឹកនោមផ្អែម

យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា អ្នកដែលបានគេងតិចជាង៦ម៉ោងរយៈពេលយូរ នឹងមានការកើនឡើងនៃហានិភ័យប្រហែល៣ដង ដែលអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ ២។

៤ងាយនឹងឆ្លងជំងឺ

ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ វានឹងធ្វើអោយភាពស៊ាំនៃរាងកាយថយចុះ អាចកើតជំងឺមហារីក នឹងងាយឆ្លងជំងឺពីខាងក្រៅផងដែរ។

៥បង្កឲ្យមានគ្រោះថ្នាក់(ចរាចរ)

បើសិនជាអ្នកបើកបរក្នុងសភាពគេងមិនគ្រប់គ្រាន់ អាចនឹងមានបញ្ហាគ្រោះថ្នាក់កើតឡើង ហើយវាក៏ អាចចាត់ទុកថាជាគ្រោះថ្នាក់ស្មើនិងការបើកបរដែលប្រើប្រាស់គ្រឿងស្រវឹងដែរ។ គេងមិនគ្រប់គ្រាន់ លោកអ្នកមិនអាចផ្ដោតលើហេតុការណ៍ដែលកើត ឡើងនៅចំពោះមុខបានទេនោះនឹងបង្កទៅជា គ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃផងដែរ។

៦នាំឲ្យធ្លាក់ទឹកចិត្ត

ជាទូទៅ មនុស្សដែលមានជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត គឺជាអ្នកដែលត្រូវធ្វើការនៅក្នុងពេល ដែលគេត្រូវឈប់សម្រាក។ ហើយប្រសិនបើមនុស្សម្នាក់នោះជាអ្នកដែលគេងបានតិចពួកគេ នឹងត្រូវធ្លាក់ទឹកចិត្ត។

៧ប៉ះពាល់ដល់ស្បែក

រង្វង់ភ្នែកខ្មៅងងឹតនិងស្បែកហើម សុទ្ធសឹងតែជារោគសញ្ញានៃការគេងមិនគ្រប់គ្រាន់។ ដើម្បីជៀសវាងប្រការទាំងនេះមនុស្សត្រូវការគេងឲ្យបានគ្រប់៨ម៉ោងឬយ៉ាងហោចណាស់ក៏ត្រូវគេងឲ្យបាន៦ម៉ោងរៀងរាល់យប់ដែរ។

៨កើនទម្ងន់

ចំណុចនេះគឺសម្រាប់អ្នកដែលបរិភោគច្រើនហើយបានអនុវត្តវិធីនានាដើម្បីសម្រកទម្ងន់ ប៉ុន្ដែមិនទទួលបានប្រសិទ្ធភាពទេ។ មូលហេតុចម្បងបំផុតចំពោះបញ្ហានេះអាចដោយសារតែការគេងមិនបានគ្រប់គ្រាន់៕

ប្រភព៖ http://sokvannmedicaltour.com/health-news/Lack-of-sleep-will-affect-much-in-your-life.html

 

 

 ពាក្យគន្លឹះ  សុខភាពនិងសម្រស់

ព័ត៌មានផ្សេងទៀត