មាន​បញ្ហា​សក់​ជ្រុះ​គួរ​អប់ស​ក់​ជាមួយ​ផ្លែប័​រនិង​ស៊ុត​

02-01-2020 6:32 pm 643

​មាន​កត្តា​ជាច្រើន​ដែល​បណ្តាលឲ្យ​សក​ជ្រុះ ធ្វើឲ្យ​សក់​កាន់តែស្តើង​ទៅៗ ហើយ​នេះ​ជា​បញ្ហា​ដែល​មនុស្ស​ស្រី​កំពុង​ប្រឈម​នា​ពេលបច្ចុប្បន្ន​។ ប្រសិនបើ​មាន​បញ្ហា​នេះ​កើតឡើង អ្នក​គួរតែ​ជ្រើសរើស​ការព្យាបាល​សរសៃ​សក់ ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ពី​ធម្មជាតិ ល្អ​ជាង​ការប្រើប្រាស់​ផលិតផល ដែលមាន​ផ្ទុក​សារ​ធាតុគីមី ដែល​អាចធ្វើឲ្យ​សរសៃសក់រ​បស់​អ្នក​រងនូវ​ការខូចខាត​កាន់តែខ្លាំង​។ 

​គ្រឿងផ្សំ​ពី​ធម្មជាតិ​ដូចជា ផ្លែ​ប័រ ទឹកឃ្មុំ​និង​ស៊ុត​សុទ្ធតែ​មាន​ប្រសិទ្ធភាព ជួយសង្គ្រោះ​សរសៃសក់​របស់​អ្នក​។ យក​សាច់​ផ្លែប័​ដែលមាន​ជាតិ​ប្រូតេអ៊ីន និង​ស៊ុត​ជួយ​ឲ្យ​សរសៃសក់​ភ្លឺរលោង​និង​ក្រាស់ លាយ​ជាមួយ​ប្រេង​អូ​លីវ និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា ល្អ​ស័ក្តិសម​សម្រាប់​សរសៃសក់​របស់​អ្នក​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​សរសៃសក់ ស្ងួត​ឬ​សើ​ម រួច​រក្សាទុក​២០​នាទី ចាំ​លាងជម្រះ​ចេញ​។ អនុវត្ត​រូបមន្ត​នេះ​មួយ​សប្តាហ៍​ម្តង អ្នកនឹង​កត់សំគាល់ឃើញ​លទ្ធផល​៕

 ពាក្យគន្លឹះ  សម្រស់​ជ្រុះសក់

ព័ត៌មានផ្សេងទៀត