ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិនិត្យ​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៧​នៅ​ថ្ងៃស្អែក​

02-01-2020 4:06 pm 177

​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​យក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយ​មាន​របៀបវារៈ​ដូចខាងក្រោម ៖ 

១-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ការអនុវត្ត​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ចុះ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ។​

២-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុនហ្គ្រី​ន សឺ​ស្តែន​ណេ​ប៊​ល វេន​ឈ័រ (​ខេ​ម​បូឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ២០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​ស្វាយរៀង ។​

៣-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹប​ផ្លាយ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៣០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​បន្ទាយមានជ័យ​។​

៤-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ ពន្លឺព្រះអាទិត្យ​អានុភាព ៦០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​បាត់ដំបង ។​

៥-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក អ៊ី​ន​ហ្វី​នីត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៣០​មេហ្គា​វ៉ាត់ នៅ​ខេត្ត​ពោធិ៍សាត់ ។​

៦-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេកុង ផៅ​វ័រ អ៊ែ​ន មីនើ​រ៉ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​

៧-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សេកុង សឺ​មម័ល ផៅ​វ័រ ផ្លែ​ន ខម​ផេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕

ព័ត៌មានផ្សេងទៀត