សារនយោបាយ(អរគុណសន្តិភាព)របស់លោកហ៊ុនសែនត្រូវបានអ្នកនយោបាយយល់ឃើញខុសៗគ្នា

02-01-2020 3:51 pm 984

សារនយោបាយ(អរគុណសន្តិភាព)របស់លោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ត្រូវបានអ្នកនយោបាយមួយចំនួន បង្ហាញការយល់ឃើញខុសៗគ្នា។ លោកប៉ាន់ខែម ប៊ុនថន មន្ត្រីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា តំលៃនៃសន្តិភាពសម្រាប់កម្ពុជា គឺសំខាន់ខ្លាំងណាស់ ហើយពលរដ្ឋកម្ពុជាត្រូវការណាស់។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋកម្ពុជា ត្រូវការពារឲ្យបានដាច់ខាត។

ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើង ថា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសន្តិភាពពេញលេញ គឺរដ្ឋាភិបាលត្រូវពន្លឿនការដោះស្រាយ បញ្ហាជំលោះដីធ្លីនៅទូទាំងប្រទេស និងបញ្ហាអយុត្តិធម៌មួយចំនួនទៀតរបស់ពលរដ្ឋ។ រីឯលោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា នៅពេលដែលប្រជាពលរដ្ឋមិនសុខចិត្តរឿងអ្វីមួយ ឬទទួលរងនូវភាពអយុត្តិធម៌ណាមួយ ដោយគ្មានដំណោះស្រាយនោះ គឺបង្ហាញប្រទេសមិនទាន់មានសន្តិភាពទេ។

ជាបន្តសូមសេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សឡេង៖ 

ព័ត៌មានផ្សេងទៀត