មន្ត្រី​យោធា​ជាន់ខ្ពស់​តៃវ៉ាន់​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

02-01-2020 3:33 pm 911
លោក​Shen Yi-ming

​មេបញ្ជាការ​កងទ័ពអាកាស​របស់​តៃវ៉ាន់​លោក​Shen Yi-ming បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ឧប្បទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ដោយ​ក្រសួងការពារជាតិ​តៃវ៉ាន់​។ លោក​Shen Yi-ming​បាន​ស្លាប់​ជាមួយ​យោធា​៧​នាក់​ផ្សេងទៀត នៅពេលដែល​ឧទ្ធម្ភាគចក្រ UH-60M Black Hawk បាន​បង្ខំចិត្ត​ចុះចត​បន្ទាន់​តែ​បរាជ័យ ហើយក៏​បាន​ធ្លាក់​នៅក្បែរ​ទីក្រុង​Taipei​។ លោក Shen Yi-ming​ដែលមាន​អាយុ​៦២​ឆ្នាំ បាន​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​បំពេញបេសកកម្ម ទៅ​ត្រួតពិនិត្យ​ទា​ហ៊ាន​នៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត Yilan​។ ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ មនុស្ស​៥​នាក់​ផ្សេងទៀត បាន​រងរបួស ហើយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់​រូបនេះ​បាន​ស្លាប់ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា​នៅ​តៃវ៉ាន់ កាន់តែ​ខិតជិត​មកដល់ នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​។ សោកនាដកម្ម​នេះ បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​Tsai Ing-wen ប្រកាស​ផ្អាក​ធ្វើ​យុទ្ធនាការ​នានា​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​។ ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោកស្រី​និង​គណៈរដ្ឋមន្ត្រី​នឹង​ផ្តោតលើ​ប្រតិបត្តិការ​ជួយសង្គ្រោះ ក៏ដូចជា​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ឧប្បត្តិហេតុ​នេះ​៕

ព័ត៌មានផ្សេងទៀត